ក្រសួងការបរទេសវៀតណាមប្រឆាំងជំទាស់នឹងរបាយការណ៍របស់ Freedom House ស្ដីពីសេរីភាពអ៊ីនធឺណែតនៅវៀតណាម
(VOVWORLD) - "រដ្ឋវៀតណាមជានិច្ចកាលជំរុញការ អភិវឌ្ឍនៃអ៊ីនធឺណែតសំដៅបម្រើបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ ក៏ដូច ជាឆ្លើយតបនឹងតម្រូវការខាងផ្លាស់ប្ដូរព័ត៌មាន រៀនសូត្រនិងធ្វើការរបស់ប្រជាជន ផងដែរ”។
អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Ngo Toan Thang ឆ្លើយសំណួររបស់អ្នកព័ត៌មាននៅសន្និសីទកាសែតរបស់ក្រសួងការបរទេស (រូបថត៖ baoquocte.vn) |
នៅសន្និសីទកាសែតនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពី ប្រតិកម្មរបស់ វៀតណាមចំពោះការដែលរបាយការណ៍របស់អង្គការ Freedom House ដែលប្រកាសកាលពីថ្ងៃទី៥ ខែវិច្ឆិកា បានចាត់ទុកថា វៀតណាមស្ថិត នៅក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសគ្មានសេរីភាពអ៊ីនធឺណែតនោះ អ្នកនាំពាក្យរង នៃក្រសួងការបរទេសវៀតណាមលោក Ngo Toan Thang បានអះអាងថា៖
“ខ្ញុំច្រានចោលយ៉ាងពេញលេញនូវការវាយតម្លៃស្ដីពីវៀតណាមក្នុង របាយការណ៍កាលពីថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០១៩របស់ Freedom House។ ការធានា សិទ្ធិសេរីភាពខាងបញ្ចេញមតិ អភិក្រមនឹងព័ត៌មាន គឺជាគោលនយោបាយដ៏ឥត ងាករេរបស់វៀតណាម ដែលត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ច្បាប់និងត្រូវបាន អនុវត្តយ៉ាងម៉ត់ចត់ក្នុងការពិតជាក់ស្ដែង។ រដ្ឋវៀតណាមជានិច្ចកាលជំរុញការ អភិវឌ្ឍនៃអ៊ីនធឺណែតសំដៅបម្រើបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ ក៏ដូច ជាឆ្លើយតបនឹងតម្រូវការខាងផ្លាស់ប្ដូរព័ត៌មាន រៀនសូត្រនិងធ្វើការរបស់ប្រជាជន ផងដែរ”។
ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពីលទ្ធភាពដែលវៀតណាមដាក់ពាក្យ បណ្ដឹងចិនស្ដីពីស្ថានភាពនាពេលថ្មីៗនេះនៅសមុទ្រខាងកើតនោះ លោក Ngo Toan Thang បានអះអាងថា វៀតណាមមានគោលជំហរត្រៀមខ្លួនជាស្រេចដោះ ស្រាយការខ្វែងគំនិតដោយសន្តិវិធី តាមរយៈដំណើរការការទូតនិងគតិយុត្តអោយ បានសមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ វៀតណាមស្វាគមន៍ហើយត្រៀមខ្លួន ជាស្រេចរួមជាមួយប្រទេសផ្សេងៗនិងសហគមន៍អន្តរជាតិចូលរួមចំណែកយ៉ាងសកម្មទៅក្នុងការរក្សាសណ្ដាប់ ធ្នាប់សន្តិភាព សន្តិសុខក្នុងតំបន់ សន្តិសុខ សុវត្ថិ ភាព សេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍ ក៏ដូចជាគោរពគោលការណ៍ យកច្បាប់ជាគោលនៅសមុទ្រខាងកើតផងដែរ។
ទាក់ទិនដល់រឿងហេតុមនុស្ស៣៩នាក់បានស្លាប់នៅក្នុងរថយន្តកុងតឺន័រនៅអង់គ្លេសនោះ លោក Ngo Toan Thang បានអោយដឹងថា វៀតណាមកំពុង សហការណ៍ជាមួយអង់គ្លេសដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះជាជនជាតិវៀតណាមអោយបានឆាប់រហ័ស។ ភាគីទាំងពីរកំពុងសហការយ៉ាងសកម្មដើម្បី ជំរុញដំណើរការកំណត់អត្តសញ្ញាណជនរងគ្រោះហើយដោះស្រាយរឿងបុណ្យសព៕