ក្រសួងការបរទេសវៀតណាមរៀបចំពិធីជួបជុំជាមួយឯកអគ្គរដ្ឋទូតស្ត្រី និងភរិយាឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសប្រចាំវៀតណាម
(VOVWORLD) - លោកអនុរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់ឯកអគ្គ រដ្ឋទូតជាស្ត្រីនិងភរិយាទាំងអស់សម្រាប់សកម្មភាពការទូត។ លោកបានបញ្ជាក់ថា ការជំរុញសមភាពយេនឌ័រនិងការប្រគល់សិទ្ធិជូននារី គឺជាអាទិភាពដ៏ឥតងាករេរបស់ រដ្ឋវៀតណាម ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព។
បណ្ដាតំណាងអញ្ជើញចូលរួមពិធីជួបជុំនេះ។ (រូបថត៖ qdnd.vn) |
នារសៀលថ្ងៃទី១២ មីនា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានរៀបចំពិធីជួបជុំរំលឹកខួបទិវានារីអន្តរជាតិ ទី៨ មីនា ជាមួយឯកអគ្គរដ្ឋទូត/ប្រធាន តំណាងជាស្ត្រីប្រចាំទីក្រុងហាណូយ ព្រមទាំងភរិយាឯកអគ្គរដ្ឋទូត និងភរិយាថ្នាក់ ដឹកនាំក្រសួងការបរទេស ផងដែរ។
ថ្លែងនៅពិធីនេះ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានផ្ញើរ អំណរជូនពរដ៏ល្អប្រសើរបំផុតជូនដល់បណ្ដាឯកអគ្គរដ្ឋទូត/ប្រធានតំណាងជាស្ត្រីប្រចាំទីក្រុងហាណូយ ក៏ដូចជាភរិយាឯកអគ្គរដ្ឋទូត និងភរិយាថ្នាក់ដឹកនាំក្រសួងការបរ ទេស។ លោកអនុរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់ឯកអគ្គ រដ្ឋទូតជាស្ត្រីនិងភរិយាទាំងអស់សម្រាប់សកម្មភាពការទូត។ លោកបានបញ្ជាក់ថា ការជំរុញសមភាពយេនឌ័រនិងការប្រគល់សិទ្ធិជូននារី គឺជាអាទិភាពដ៏ឥតងាករេរបស់ រដ្ឋវៀតណាម ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព។ ក្នុងសកម្មភាពការ ទូតរបស់ វៀតណាម កម្មាភិបាលជាស្ត្រីកំពុងបង្ហាញតួនាទីនិងការរួមវិភាគទានកាន់តែ ធំឡើង ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយផងដែរ៕