ក្រសួងការបរទេសវៀតណាមឡើងសម្លេងចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) -  វៀតណាមសូមស្នើភាគីពាក់ព័ន្ធ អោយគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ក៏ដូចជាចូលរួមវិភាគទានប្រកបដោយការទទួលខុសត្រូវក្នុងការកសាងនិងថែរក្សាសន្តិសុខ សុវត្ថិ ភាព សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។

ក្រសួងការបរទេសវៀតណាមឡើងសម្លេងចំពោះសកម្មភាពរបស់ចិននៅសមុទ្រខាងកើត - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នាថ្ងៃទី ៥ ធ្នូ ក្នុងសន្និសីទសារព័ត៌មានប្រចាំខែ របស់ក្រសួងការបរទេសវៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយនោះ អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មានដែលថា ចិនបានដាក់ពង្រាយប៉ាឡុង ចារកម្មនៅឆ្នេរ  Vanh Khan នៃសមុទ្រខាងកើត និងវត្តមានរបស់នាវាសមុទ្រចិននៅសមុទ្រខាងកើត នៅថ្ងៃទី ២៩ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖ "វៀតណាមមានមូលដ្ឋានច្បាប់និងភស្តុតាងប្រវត្តិសាស្ត្រពេញលេញ ដើម្បីអះអាងពីអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ដោយស្របតាមច្បាប់អន្តរជាតិ។ វៀតណាមសូមស្នើអោយភាគីពាក់ព័ន្ធ អោយគោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម ព្រមទាំងគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ក៏ដូចជាចូលរួមវិភាគទានប្រកបដោយការទទួលខុសត្រូវក្នុងការកសាងនិងថែរក្សាសន្តិសុខ សុវត្ថិភាព សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត"។

ទាក់ទិននឹងព័ត៌មានពាក់ព័ន្ធដល់នាវាចិន ដែលចូលក្នុងដែនទឹកវៀតណាមនោះ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានលើកឡើងថា នឹងផ្ទៀងផ្ទាត់នូវព័ត៌ មាននេះ។  ប៉ុន្តែ លោកស្រី Le Thi Thu Hang ក៏បានបញ្ជាក់ថា កងកម្លាំងមានសមត្ថកិច្ចរបស់វៀតណាមតែងតែឃ្លាំមើលយ៉ាងដិតដល់ រាល់សកម្មភាពនានានៅក្នុងដែនទឹករបស់វៀតណាម ដែលត្រូវបានបង្កើតឡើង ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ១៩៨២។ លើសពីនេះទៅទៀត រាល់សកម្មភាពនៅក្នុងសមុទ្ររបស់វៀតណាម ត្រូវគោរពតាម បទប្បញ្ញត្តិរបស់ UNCLOS ១៩៨២ និងបទប្បញ្ញត្តិពាក់ព័ន្ធនានារបស់វៀតណាមជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ