ក្រសួងការបរទេសស.ប.បកូរ៉េបដិសេធសំណើរជួបចរចារបស់អាមេរិក

(VOVWORLD) - សេចក្ដីប្រកាសខាងលើរបស់រដ្ឋមន្រ្តីការបរទេសស.ប.បកូរ៉េ ត្រូវបានធ្វើឡើងតែ មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្រី Kim Yo-jong មន្ត្រីជាន់ខ្ពស់នៃបក្សពលកម្មស.ស.ប កូរ៉េ និងជាប្អូនស្រីរបស់មេដឹកនាំ លោក Kim Jong-un ក៏បានច្រានចោលលទ្ធភាពបន្ត កិច្ចចរចាជាមួយវ៉ាស៊ីនតោណផងដែរ។ 

ក្រសួងការបរទេសស.ប.បកូរ៉េបដិសេធសំណើរជួបចរចារបស់អាមេរិក - ảnh 1រដ្ឋមន្រ្តីការបរទេសស.ប.បកូរ៉េ លោក Ri Son-gwon។ (រូបថត៖ TTXVN)
នាថ្ងៃទី២៣ ខែមិថុនា រដ្ឋមន្រ្តីការបរទេសសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា មានិត (ស.ប.ប) កូរ៉េ បានបដិសេធសំណើររបស់អាមេរិកអំពីការបន្តកិច្ចចរចា នុយក្លេអ៊ែរ ហើយឲ្យដឹងថា នាបច្ចុប្បន្ន ព្យុងយ៉ាងមិនទាន់ពិចារណាលើលទ្ធភាពទាក់ ទងជាមួយវ៉ាស៊ីនតោណនៅឡើយ។
សេចក្ដីប្រកាសខាងលើរបស់រដ្ឋមន្រ្តីការបរទេសស.ប.បកូរ៉េ ត្រូវបានធ្វើឡើងតែ មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកស្រី Kim Yo-jong មន្ត្រីជាន់ខ្ពស់នៃបក្សពលកម្មស.ស.ប កូរ៉េ និងជាប្អូនស្រីរបស់មេដឹកនាំ លោក Kim Jong-un ក៏បានច្រានចោលលទ្ធភាពបន្ត កិច្ចចរចាជាមួយវ៉ាស៊ីនតោណផងដែរ។ លោករដ្ឋមន្រ្តីការបរទេស Ri Son-gwon បាន សង្កត់ធ្ងន់ថា ស.ប.បកូរ៉េ មិនពិរចាណាលើលទ្ធភាពមានការទាក់ទងណាមួយ ជាមួយវ៉ាស៊ីនតោណពីព្រោះថាត្រឹមតែប្រការទាំងនេះ នឹងមិននាំមកនូវ អត្ថប្រយោជន៍អ្វីឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ