ក្រសួងការបរទេសអង់គ្លេសរិះគន់ចិនធ្វើឲ្យស្ថានភាពនៅសមុទ្រខាងកើតតានតឹងឡើងៗ


ក្រសួងការបរទេសអង់គ្លេសរិះគន់ចិនធ្វើឲ្យស្ថានភាពនៅសមុទ្រខាងកើតតានតឹងឡើងៗ - ảnh 1
ក្រសួងការបរទេសអង់គ្លេសរិះគន់ចិនធ្វើឲ្យស្ថានភាពនៅសមុទ្រខាងកើតតានតឹងឡើងៗ
(Image: VNA)

(VOVworld) – ថ្លែងមតិនៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ
 វ៉ាស៊ីនតោន នាថ្ងៃទី ១៨ មេសា កន្លងទៅ លោក Hugo Swire រដ្ឋលេខាធិការ
ទទួលបន្ទុកបញ្ហានៅអាស៊ីបូព៌ារចំណុះក្រសួងការបរទេសអង់គ្លេសបានរិះគន់
 ទង្វើខុសច្បាប់របស់ចិននៅសមុទ្រខាងកើតក្នុងរយៈពេលកន្លងទៅនេះ។​
លោក Hugo Swire បានចាត់ទុកថា៖ ភាពតានតឹងនៅសមុទ្រខាងកើតឡើង
ជណ្តើរដោយទង្វើយោធាខុសច្បាប់របស់ចិន ព្រមទាំង លោកអះអាងថា៖
សាលក្រមខាងមុខរបស់តុលាការអជ្ញាកណ្ដាលអន្តជាតិនៅទីក្រុងឡេអេ
 (ហូឡង់) ស្តីពីបញ្ហានៅសមុទ្រខាង កើតដែលមានចរិតលក្ខណៈចាប់បង្ខំ
ចំពោះចិនផងនិងហ្វីលីពីនផង។ អង់គ្លេស និងអាមេរិកសុទ្ធតែគាំទ្រហើយ
ស្នើរឲ្យចិនប្រតិបត្តិតាមសាលក្រមនេះ។​ ប្រតិកម្ម ចំពោះមុខសេចក្តីប្រកាស
នេះ នាថ្ងៃទី ២០ មេសា អ្នកនាំពាក្យក្រសួងការបរទេស ចិន លោកស្រី Hua
 Chunying បានចាត់ទុកថា៖ អង់គ្លេសគប្បីរក្សាអព្យាក្រឹត្យក្នុង បញ្ហាលើ
សមុទ្រខាងកើត។ រួមជាមួយគ្នានោះ លោកស្រី​​ Hua Chunying ក៏បានឲ្យ
ដឹងថែមទៀតថា៖ ប្រទេសចិនមិនយល់ព្រមចូលរួមការប្តឹងតវ៉ារបស់
ហ្វីលីពីនទេដែលទាក់ទិកដល់បញ្ហាលើសមុទ្រខាងកើត។

        ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៩ មេសា អ្នកនាំពាក្យ
ក្រសួង ការបរទេសចិន លោកស្រី Hua Chunying ក៏បានមានប្រតិកម្ម
ចំពោះមុខសេចក្តី ប្រកាសរបស់អ្នកនាំពាក្យក្រសួការពារជាតិអាមេរិក
នាថ្ងៃទី ១៨ មេសា ដែលស្នើរ ឲ្យភាគីចិនឈប់បញ្ជូនយន្តហោះចំបាំង
ទៅកាន់បណ្ដាកោះក្នុងតំបន់ជំលោះនៅ សមុទ្រខាងកើត។ ប៉ុន្តែ ភាគី
ចិនបានពន្យល់ថា៖ កងទ័ពរបស់ចិនបានបញ្ចូនយន្ត ហោះចំបាំងទៅ
កាន់ប្រជុំកោះ Truong Sa នាថ្ងៃទី ១៧ មេសា ដោយមានគោល
ដៅជួយសង្គ្រោះនិងមុស្សធម៌តែប៉ុណ្ណោះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ