|
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson នៅព្រឹតិ្តការណ៍មួយនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២ កុម្ភៈ (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៤ កុម្ភៈ ក្រសួងការបរទេសអាមេរិកឲ្យដឹងថា នឹងបន្តអនុ
ញ្ញាតឲ្យមនុស្សដែលមានទិដ្ឋាការស្របច្បាប់ឆ្លងដែនចូលក្នុងអាមេរិក សំដៅអនុវត្តន៍
តាមសាលក្រមរារាំងក្រិត្យរបស់ប្រធានាធិបតីលោក Donald Trump ដោយចៅក្រម
សហរដ្ឋមួយរូបនៅទីក្រុង Seattle នាំចេញនោះ។ នាថ្ងៃដដែល អ្នកនាំពាក្យក្រសួង
សន្តិសុខផ្ទៃក្នុងអាមេរិកឲ្យដឹងថា ក្រសួងនេះ នឹងបញ្ឈប់ការគូសសញ្ញាលើប្រជា
ពលរដ្ឋដែលមកពីប្រទេសនានាស្ថិតនៅក្នុងក្រិត្យរបស់ប្រធានាធិបតីលោក Trump។
តាមអ្នកនាំពាក្យរូបនេះថា ក្រសួងសន្តិ សុខផ្ទៃក្នុងអាមេរិកនឹងបន្តការងារត្រួតពិនិត្យ
មនុស្សដែលឆ្លងដែនចូលក្នុងអាមេ រិកតាមគោលនយោបាយនិងបែបបទជាធម្មតា។
មុននោះ ប្រធានាធិបតីលោក Trump បានច្រានចោលសាលក្រមរបស់ចៅក្រម
សហរដ្ឋពោលខាងលើ ដែលត្រូវបាននាំចេញនៅលើទូទាំងប្រទេសសំដៅរារាំង
ក្រិត្យស្ដីអំពីការហាមឃាត់ជនភៀសខ្លួននិងប្រជាពលរដ្ឋមកពីប្រទេសចំនួន៧
ឆ្លងដែនចូលក្នុងអាមេរិក ដែលត្រូវបានប្រកាសកាលពីចុងខែមុន៕