ក្រសួងការបរទេសអាមេរិកលើកកម្ពស់ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីជាមួយវៀតណាម

(VOVWORLD) - សកម្មភាពពាណិជ្ជកម្មនិងវិនិយោគរវាងសហរដ្ឋ អាមេរិកនិងវៀតណាម បានជួយបង្កើតការងាររាប់ពាន់កន្លែងនៅសហរដ្ឋអាមេរិក និងនាំវៀតណាមក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍។ 

នៅលើគេហទំព័រ Twitter ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ នៅក្នុងឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងវៀតណាម បានកើនឡើងលើស ៧៧ ពាន់លានដុល្លារ លើទំនិញនិងសេវាកម្ម ដែលឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរក្នុងរយៈពេលពីរទសវត្សកន្លងមក។ ក្នុងពេលជាមួយគ្នានោះ បើយោងតាមក្រសួងពាណិជ្ជកម្មអាមេរិក ការនាំចេញទំនិញនិងសេវាកម្មរបស់អាមេរិកទៅកាន់វៀតណាម បានបង្កើតការងារធ្វើប្រហែល ៥៤.០០០ កន្លែងនៅអាមេរិកផងដែរ។ ហើយបច្ចុប្បន្នវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ១៧ របស់សហរដ្ឋអាមេរិក។

ពាក់ព័ន្ធនឹងទំនាក់ទំនងវៀតណាម - អាមេរិក លោក Vu Hong Lam ជំនាញការនៃមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខអាស៊ី - ប៉ាស៊ីហ្វិកនៃសហរដ្ឋអាមេរិកបានវាយតម្លៃថា ទំនាក់ទំនងវៀតណាម - អាមេរិកគឺជាទំនាក់ទំនងដ៏ពិសេសមួយ។ យ៉ាងណាមិញ វៀតណាមត្រូវបានចាត់ទុកថាជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ៗរបស់អាមេរិកនៅក្នុងតំបន់ ទាំងសម្រាប់យុទ្ធសាស្ត្ររក្សាតុល្យ ភាពរបស់រដ្ឋអំណាចលោកប្រធានាធិបតី Barack Obama មុននេះ ក៏ដូចជាយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកសេរីនិងបើកទូលាយ នៃរដ្ឋអំណាចប្រធានាធិបតី Donald Trump បច្ចុប្បន្ននេះ។ សកម្មភាពសហប្រតិបត្ដិការរួមគ្នាបាននិងកំពុងធ្វើឲ្យការយល់ដឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ