ក្រសួងការពារជាតិជប៉ុនលុបចោលបទបញ្ជាវាយបំផ្លាញកាំជ្រួចរបស់ប្រទេសកូរ៉េខាងជើង
|
ក្រសួងការពារជាតិជប៉ុនលុបចោលបទបញ្ជាវាយបំផ្លាញកាំជ្រួចរបស់ប្រទេសកូរ៉េខាង ជើង (Image: VNA) |
(VOVworld) – នាថ្ងៃទី ២ មិថុនា ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា៖
ប្រទេសនេះបាន លុបចោលបទបញ្ជាដែលទាមទាឲ្យបណ្ដាកំលាំងយោធានៃ
ប្រទេសនេះត្រៀមខ្លួនជាស្រេច វាយបំផ្លាញកាំជ្រួចមីស៊ីលដែលប្រទេសកូរ៉េ
ខាងជើងបាញ់ទៅលើតំបន់ដែនដីរបស់ជប៉ុន។ មុននោះ រដ្ឋមន្ត្រីការពារជាតិ
ជប៉ុន លោក Gen Nakatani បានចេញបទបញ្ជាដាក់ពង្រាយជា បណ្ដោះ
អាសន្នប្រ័ពន្ធវាយបំផ្លាញកាំជ្រួចដោយសារព្រួយរម្ភថា៖ ប្រទេសកូរ៉េខាងជើង
កំពុង ដំណើរការបាញ់កាំជ្រួចថ្មីមួយទៀត។ ប៉ុន្តែ លោក Nakatani បាន
ដកបទបញ្ជាពោលខាង លើក្នុងពេលដែលមជ្ឈដ្ឋានចារកម្មប្រទេសនេះ
បានចាត់ទុកថា៖ កំរិតគំរាមកំហែងនាបច្ចុប្បន្ន ចំពោះជប៉ុនត្រូវបាន
បន្ធូស្រាលគ្រាន់បើ៕