ក្រសួងការពារជាតិបេឡារុស្សប្រកាស ត្រៀមខ្លួនជាស្រេច​រួមជាមួយ​រុស្ស៊ី​ក្នុងការ​ទប់ទល់រាល់ការគំរាមកំហែង

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការពារជាតិបេឡារុស្ស លោក Viktor Khrenin នៅថ្ងៃទី ២១ ខែកញ្ញាបានប្រកាសថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានត្រៀមខ្លួនជាស្រេច រួមជាមួយរុស្ស៊ីក្នុងការទប់ទល់រាល់ការគំរាមកំហែង។ 
ក្រសួងការពារជាតិបេឡារុស្សប្រកាស ត្រៀមខ្លួនជាស្រេច​រួមជាមួយ​រុស្ស៊ី​ក្នុងការ​ទប់ទល់រាល់ការគំរាមកំហែង - ảnh 1 រុស្ស៊ី និងបេឡារុស្សធ្វើសមយុទ្ធរួមគ្នា (រូបថត៖ Belra.by)

រដ្ឋមន្រ្តីក្រសួងការពារជាតិបេឡារុស្សបាននាំចេញសេចក្តីប្រកាសនេះ ក្នុងបរិបទ ដែលរុស្ស៊ី និងបេឡារុស្សកំពុងធ្វើសមយុទ្ធរួមគ្នា ដែលមានឈ្មោះថា“ចំណងភាតរភាព Slavo- ២០២០” ដែលធ្វើឡើងនៅប្រទេសបេឡារុស្ស។ លោក Viktor Khrenin បានប្រកាសថា កម្លាំងយោធារបស់រុស្ស៊ី និងបេឡារុស្សនឹងបន្តធានាសន្តិសុខ សម្រាប់ប្រទេសទាំងពីរ ហើយត្រៀមខ្លួនជាស្រេចទប់ទល់នឹងរាល់ការគំរាមកំហែង។ លោកបានថ្លែងថា៖ “ខ្ញុំអាចនិយាយដោយក្ដីជឿទុកចិត្តថា យើងខ្ញុំបានត្រៀមខ្លួនជាស្រេចទប់ទល់នឹងរាល់ការគំរាមកំហែង។ យើងខ្ញុំបានធានា និងបន្តធានាសន្តិសុខយោធារបស់រដ្ឋ សង្គម និងប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់រស់នៅ និងធ្វើការប្រកបដោយសន្តិភាព ដើម្បីផលប្រយោជន៍របស់ប្រទេសខ្លួនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ