ក្រសួងការពារជាតិរុស្ស៊ីចេញបទបញ្ជាផ្អាក់រាល់ជើងហោះហើរនៃប្រភេទយន្តហោះ TU-154
|
ក្រសួងការពារជាតិរុស្ស៊ីចេញបទបញ្ជាផ្អាក់រាល់ជើងហោះហើរនៃប្រភេទយន្តហោះ TU-154 (VNA) |
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax នាថ្ងៃទី ២៧ ធ្នូ បានជូន
ដំណឹងថា៖ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ឈប់រាល់ជើងហោះហើរនៃប្រភេទ
យន្តហោះ TU-154 រហូតដល់ពេលណាការធ្វើស៊ើបអង្គេតអំពីមូលហេតុនៃ
ការធ្លាក់យន្តហោះ TU-154 នៅសមុទ្រខ្មៅ ធ្វើឲ្យមនុស្សចំនួន ៩២ នាក់ត្រូវ
ស្លាប់ ទាំងអស់ទទួលបានលទ្ធផល។ សេចក្តីប្រកាសពោលខាងលើត្រូវបាន
នាំចេញបន្ទាប់ពីក្រសួងស្ថានភាពប្រកាសអាសន្នរុស្ស៊ីបានរកឃើញប្រអប់
ខ្មៅនៃយន្តហោះយោធាពោលខាងលើហើយតាមរយៈនោះ អាចកំណត់មូល
ហេតុដែល បញ្ដាលឲ្យមានគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ៕