ក្រសួងការពារជាតិវៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការ
|
ក្រសួងការពារជាតិវៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការ |
(VOV)_នារសៀលថ្ងៃទី២៥មេសា ពិធីទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួង
ការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich ដែលកំពុងបំពេញដំ
ណើរទស្សនកិច្ចនៅរុស្ស៊ី តាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី
នាយឧត្តមសេនីយ៍ Sergey Shoigu បានប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ។ បន្ទាប់ពិធីនេះ
គណៈប្រតិភូយោធាវៀតណាមនិងរុស្ស៊ីបានដំណើការចរចារ។ នៅទីនេះ រដ្ឋមន្ត្រី
ទាំងពីររូបបានសម្ដែងនូវការពេញចិត្តចំពោះបណ្ដាការអភិវឌ្ឍន៍ទំនាក់ទំនងសហ
ប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងរុស្ស៊ីក្នុងរយៈពេលកន្លងទៅ ហើយ
សង្កត់ធ្ងន់ថា៖ ភាគីទាំងពីរត្រូវសកម្មអនុវត្តកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថ
លេខា គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ។ រដ្ឋមន្ត្រីទាំងពីររូបនេះក៏បានពិ
ភាក្សាអំពីបណ្ដាបញ្ហាដែលទាក់ទិនដល់ស្ថានភាពនៅក្នុងតំបន់និងអន្តរជាតិទៀតផង៕