ក្រសួងការពារប្រទេសវៀតណាម - សហព័ន្ធរុស្ស៊ីសហប្រតិបត្តិការប្រយុទ្ធប្រឆាំង COVID – 19
(VOVWORLD) - ក្នុងបរិបទ ដែលស្ថានភាពជំងឺរាតត្បាត COVID – 19 បន្តមានការវិវឌ្ឍដ៏ស្មុគស្មាញ ភាគីទាំងពីរបានឯកភាពគ្នាចាត់ទុកថានេះគឺជាការ គំរាមកំហែងរួមមួយរបស់មនុស្សជាតិ ដោយបានលើកត្រដែតនូវតួនាទី កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងរយៈពេលកន្លងទៅ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN) |
នាថ្ងៃទី ២២ ខែមេសា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀត ណាមបានធ្វើជាសហប្រធាន រៀបចំកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការបង្ការ ប្រយុទ្ធប្រឆាំង COVID – 19។
ក្នុងបរិបទ ដែលស្ថានភាពជំងឺរាត ត្បាត COVID – 19 បន្តមានការវិវឌ្ឍដ៏ស្មុគស្មាញ ភាគីទាំងពីរបានឯក ភាពគ្នាចាត់ទុកថា នេះគឺជាការ គំរាមកំហែងរួមមួយរបស់មនុស្សជាតិ ដោយបានលើកត្រដែតនូវតួនាទី កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងរយៈពេលកន្លងទៅ។
នារយៈពេលខាងមុខ ភាគីទាំងពីរបន្តរក្សាកិច្ចពិភាក្សាដកបទពិសោធន៍តាមរយៈអនឡាញ ជំរុញលើខ្លឹមសារដែលមានការយកចិត្តទុកដាក់ដូចគ្នា ដែលក្នុងនោះមានការផ្លាស់ប្ដូរអ្នកជំនាញលើវិស័យបច្ចេកវិទ្យា ជីវសាស្រ្ត ផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្រ្ត ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ផ្គត់ផ្គង់ថ្នាំសង្កូវព្យាបាលជំងឺ និងជំរុញកិច្ចសហប្រតិបត្តិការផ្ទាល់រវាងបណ្ដាមូលដ្ឋានសិក្សាស្រាវជ្រាវរបស់ភាគីទាំងពីរផងដែរ៕