ក្រសួងការពារប្រទេសវៀតណាមទទួលស្វាគមន៍ក្រុម២នៃកងពេទ្យកម្រិត២លេខ១វិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - គិតរហូតមកដល់ពេលនេះ ក្រុមការងារទាំងអស់ជាង៦០នាក់នៃកងពេទ្យ កម្រិត២លេខ១របស់វៀតណាមបានវិលត្រឡប់ មកប្រទេសវិញ បញ្ចប់អាណត្តិ បេសកកម្មក្នុងរយៈពេលជិត១៤ខែនៅ ស៊ូដង់ខាងត្បូង។ ក្នុងរយៈពេលនោះ កង ពេទ្យបានពិនិត្យហើយព្យាបាលជំងឺសម្រាប់អ្នកជំងឺជាង២០០០នាក់ អនុវត្តការ វះកាត់សម្រាប់អ្នកជំងឺចំនួន៦២នាក់ ជាដើម។ 
ក្រសួងការពារប្រទេសវៀតណាមទទួលស្វាគមន៍ក្រុម២នៃកងពេទ្យកម្រិត២លេខ១វិលត្រឡប់មកប្រទេសវិញ - ảnh 1 ពិធីទទួលស្វាគមន៍បណ្ដាកម្មាភិបាល យុទ្ធជន និងវេជ្ជបណ្ឌិតនៃកងពេទ្យកម្រិត២លេខ១ (រូបថត៖ VOV)

  នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ក្រុម២ដោយមានកម្មាភិបាល យុទ្ធជននិងវេជ្ជ បណ្ឌិតជាង៣២នាក់នៃកងពេទ្យកម្រិត២លេខ១ បានវិលត្រឡប់មកវៀតណាម វិញ ក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស ក្រោយពីបញ្ចប់អាណត្តិដំបូងនៅក្រុមបេសកកម្មរក្សាសន្តិភាពនៅ Bentiu ស៊ូដង់ ខាងត្បូង។

        គិតរហូតមកដល់ពេលនេះ ក្រុមការងារទាំងអស់ជាង៦០នាក់នៃកងពេទ្យ កម្រិត២លេខ១ របស់ វៀតណាមបានវិលត្រឡប់មកប្រទេសវិញ បញ្ចប់អាណត្តិ បេសកកម្មក្នុងរយៈពេលជិត១៤ខែនៅស៊ូដង់ខាងត្បូង។ ក្នុងរយៈពេលនោះ កង ពេទ្យបានពិនិត្យហើយព្យាបាលជំងឺសម្រាប់អ្នកជំងឺជាង២០០០នាក់ អនុវត្តការ វះកាត់សម្រាប់អ្នកជំងឺចំនួន៦២នាក់ ជាដើម។ អាណត្តិដំបូងរបស់កងពេទ្យកម្រិត ២លេខ ១ត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃខ្ពស់។ វរសេនីយ៍ទោ Bui Duc Thanh នាយកកងពេទ្យកម្រិត២លេខ១បានចែករំលែកថា៖

        “ប្រទេសមិត្តបានវាយតម្លៃខ្ពស់ចំពោះគុណភាពព្យាបាលរបស់កងពេទ្យកម្រិត២លេខ១ ជាពិសេសគឺអាកប្បកិរិយាបម្រើរបស់កម្មាភិបាលនិងវេជ្ជបណ្ឌិត។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈក្រដាសវាយតម្លៃកម្រិតពេញចិត្តរបស់អ្នកជំងឺចំពោះកម្មាភិបាល បុគ្គលិកនៃកងពេទ្យ។ អត្រាពេញចិត្តតែងតែ ស្ថិតនៅក្នុងចន្លោះពី៩៧%ដល់១០០%”។

        នាបច្ចុប្បន្ន កងពេទ្យកម្រិត២លេខ២បានមានវត្តមាននៅក្រុមបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងដើម្បីបន្តអនុវត្ត ភារកិច្ចដ៏ខ្ពង់ខ្ពស់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ