ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម៖ ការដែល​ចិនបានបញ្ឈប់​ជាបណ្ដោះអាសន្នការនេសាទត្រីនៅដែនសមុទ្រក្រោមអធិបតេយ្យភាពរបស់វៀតណាមគឺទុកជាមោឃៈ

(VOVWORLD) - ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានស្នើឲ្យអ្នកនេសាទបន្តច្បាមជាប់សមុទ្រធ្វើការផលិតកម្មធម្មតានៅក្នុងដែនសមុទ្ររបស់វៀតណាម ហើយណែនាំឲ្យរៀបចំជាក្រុមនៅពេលទៅនេសាទ ដើម្បីជួយឧបត្ថម្ភគ្នានៅលើសមុទ្រ។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម៖ ការដែល​ចិនបានបញ្ឈប់​ជាបណ្ដោះអាសន្នការនេសាទត្រីនៅដែនសមុទ្រក្រោមអធិបតេយ្យភាពរបស់វៀតណាមគឺទុកជាមោឃៈ - ảnh 1 ទូកនេសាទនៅខេត្ត Khanh Hoa។ (រូបថត៖ TTXVN)

យោងតាមឯកសារ ចុះថ្ងៃទី ១១ ខែឧសភា ដែលបានផ្ញើជូនគណៈកម្មាធិ ការប្រជាជនខេត្ត ក្រុងជាប់សមុទ្រនានា ស្ដីពីការដែលចិនបានប្រកាសបញ្ឈប់ជាបណ្ដោះអាសន្នការនេសាទត្រីក្នុងរយៈពេលចាប់ម៉ោង ១២ ថ្ងៃទី ១ ខែឧសភា ដល់ម៉ោង ១២ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២០ នៅដែនសមុទ្រ ដែលក្នុងនោះមានដែនសមុទ្រចំណុះអធិបតេយ្យភាពរបស់វៀតណាមនៅសមុទ្រខាងកើតនោះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានអះអាងថា៖ ទង្វើនេះរបស់ចិនគឺទុកជាមោឃៈ។

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានស្នើឲ្យអ្នកនេសាទបន្តច្បាមជាប់សមុទ្រធ្វើការផលិតកម្មធម្មតានៅក្នុងដែនសមុទ្ររបស់វៀតណាម ហើយណែនាំឲ្យរៀបចំជាក្រុមនៅពេលទៅនេសាទ ដើម្បីជួយឧបត្ថម្ភគ្នានៅលើសមុទ្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ