ក្រសួងគមនាគមន៍និងដឹកជញ្ជូនរៀបចំរចនាសម្ព័ន្ធផ្នែកទាំងមូល

ក្រសួងគមនាគមន៍និងដឹកជញ្ជូនរៀបចំរចនាសម្ព័ន្ធផ្នែកទាំងមូល - ảnh 1
ទិដ្ឋភាពនៃពិធី

(VOVworld)- អញ្ជើញផ្តល់អនុសាសន៍នៅសន្និសីទបូកសរុបការងារឆ្នាំ២០១៦និង
 អនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០១៧របស់ក្រសួងគមនាគមន៍និងដឹកជញ្ជូន ដែលប្រព្រឹត្ត
 ទៅនាថ្ងៃទី១០ខែមករានៅទីក្រុងហាណូយនោះ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh
 Dung បានសំណូមពរឲ្យក្រសួងគមនាគមន៍និងដឹកជញ្ជូនក្នុងឆ្នាំ២០១៧នេះ ត្រូវផ្តោត
សំខាន់លើខ្លឹមសារមួយចំនួនដូចជារៀបចំឡើងវិញរចនាសម្ព័ន្ធផ្នែកទាំងមូល និងធា
នាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ រួមជាមួយគ្នានោះ ក្រសួងក៏គប្បី ជម្រុញល្បឿន
បង្កើតផែនការវិនិយោគលើគម្រោងការព្រលានយន្តហោះ Long Thanh និងបង្កើតការ
តភ្ជាប់ផ្លូវដេកជាមួយមណ្ឌលឧស្សាហកម្មនានាដើម្បីកាត់ បន្ថយការផ្ទុកហួសកម្រិត
ឲ្យផ្លូវគោកនិងផ្លូវអាកាស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ