ក្រសួងដឹកជញ្ជូននិងគមនាគមន៍វៀតណាមលៃទុកចំនួនប្រាក់ ៣៥ លានលានដុងជួយឧបត្ថម្ភអ្នកនេសាទដម្លើងនាវា

ក្រសួងដឹកជញ្ជូននិងគមនាគមន៍វៀតណាមលៃទុកចំនួនប្រាក់ ៣៥ លានលានដុងជួយឧបត្ថម្ភអ្នកនេសាទដម្លើងនាវា - ảnh 1
ក្រសួងដឹកជញ្ជូននិងគមនាគមន៍វៀតណាមលៃទុកចំនួនប្រាក់ ៣៥ លានលានដុងជួយឧបត្ថម្ភអ្នកនេសាទដម្លើងនាវា (Image: Vietnam+)

(VOVworld) – ឆ្លើយសំណួររបស់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅខាងក្រៅ
សម័យប្រជុំ លើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ នាថ្ងៃទី ២២​
ឧសភា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងគមនាគមន៍វៀតណាម លោក  Dinh
La Thang បានឲ្យដឹងថា៖ ក្រសួងគមនាគមន៍និងដឹកជញ្ជូននឹងលៃទុក
ចំនួនប្រាក់ ៣៥ លានលានដុងដើម្បីវិនិយោគចូលក្នុងការដម្លើងនាវា
សំរាប់អ្នកនេសាទស្ថិរភាពផលិតកម្មលើសមុទ្រ។ រដ្ឋមន្ត្រីក្រសួងគម
នាគមន៍និងដឹកជញ្ជូន Dinh La Thang បានឲ្យដឹងថា៖ រដ្ឋាភិបាលបាន
មានការបញ្ជាណែនាំអំពីការដម្លើងស្រោមសំបកដែកជំនួសនាវាឈើ។
រដ្ឋមន្ត្រី Dinh La Thang បានអះអាងថា៖ នេះគឺជាសេចក្តីសម្រេចដែល
ជួយឧបត្ថម្ភអ្នកនេសាទនៅប្រជុំកោះ Truong Sa និង Hoang Sa របស់វៀតណាមស្ថិរភាពធ្វើអាជីវកម្មលើសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ