ក្រសួងធនធាននិងបរិស្ថានដាក់អោយអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ២០១៩
(VOVWORLD) - នាព្រឹកថ្ងៃទី៨ ខែមករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទដាក់អោយអនុវត្តន៍ភារកិច្ចក្នុង ឆ្នាំ២០១៩របស់ក្រសួងធនធាននិងបរិស្ថាន។
នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅសន្និសីទ |
ចំពោះផែនការក្នុងឆ្នាំ២០១៩និងឆ្នាំក្រោយៗ រដ្ឋមន្រ្តីក្រសួងធនធាននិង បរិស្ថានលោក Tran Hong Ha បានលើកឡើងយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ ផ្នែក ធនធាននិងបរិស្ថានទាំងមូលនឹងប្ដេជ្ញាចិត្តបង្កើតឡើងជំហានលោតផ្លោះក្នុង គោលនយោបាយនិងច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន គ្រប់គ្រងធនធាន ទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើ ការគ្រប់គ្រងឆ្លាតវៃ ដោយឈរលើគ្រឹះស្ថាននៃការអនុវត្តស្នាដៃនានានៃបដិវត្តន៍ ឧស្សាហកម្ម៤.០។
អញ្ជើញថ្លែងនៅសន្និសីទ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ក្នុងការងារឧតុនិយម ការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន របស់ពិភពលោកគឺសំខាន់ណាស់ ដើម្បីព្យាករណ៍អាកាសធាតុក៏ដូចជាទប់ទល់ នឹងគ្រោះមហន្តរាយធម្មជាតិផងដែរ។ ក្នុងឆ្នាំ២០១៩ ក្រសួងធនធាននិងបរិស្ថាន ក៏ចាំបាច់ត្រូវធ្វើវិសោធនកម្មនូវច្បាប់ការពារបរិស្ថានឆ្នាំ២០១៤ បូកសរុបលទ្ធផល នៃការអនុវត្តច្បាប់ធនធានរ៉ែឆ្នាំ២០១០និងច្បាប់ធនធានទឹកឆ្នាំ២០១២ ទៀតផង។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការគ្រប់គ្រងធនធាននិងបរិស្ថានសមុទ្រ កោះសមុទ្រ អនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាមដោយចីរភាពដល់ឆ្នាំ២០៣០ ទស្សនៈវិស័យដល់ឆ្នាំ២០៤៥ ផងដែរ៕