ក្រសួងធនធាននិងបរិស្ថានវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងបដិវត្តឧស្សាហកម្មលើកទី ៤

(VOVWORLD) - នាថ្ងៃទី ១២ ខែធ្នូ ក្រសួងធនធាន និងបរិស្ថានវៀតណាមបានបើកសិក្ខាសាលាស្តីពី “ គោលនយោបាយនិងដំណោះស្រាយរបស់ក្រសួងធនធាននិង បរិស្ថានដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងបដិវត្តឧស្សាហកម្មលើកទី ៤” ។
ក្រសួងធនធាននិងបរិស្ថានវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងបដិវត្តឧស្សាហកម្មលើកទី ៤ - ảnh 1លោកអនុរដ្ឋមន្រ្តី Vo Tuan Nhan បានអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាងសំខាន់ៗដែលចូលរួមសិក្ខាសាលា (រូថបត៖ baotainguyenmoitruong.vn)

សិក្ខាសាលានេះគឺជាឱកាសសម្រាប់អ្នកគ្រប់គ្រងនិងអ្នកស្រាវជ្រាវវាយតម្លៃនិងទទួលស្គាល់យ៉ាងពេញលេញនូវឱកាសនៃបដិវត្តឧស្សាហកម្មលើកទី ៤ ជំរុញការប្រមូល បង្កើតនិងគ្រប់គ្រងធនធានឌីជីថលយ៉ាងទំលំទូលាយស្តីអំពីធនធាន និងបរិស្ថានបម្រើដល់ការគ្រប់គ្រង “លំហអភិវឌ្ឍន៍” របស់ប្រទេសជាតិ។ ទន្ទឹមនឹងនេះលើកកំពស់ការយល់ដឹងក្នុងការចូលរួមយ៉ាងសកម្មក្នុងបដិវត្តឧស្សាហកម្មលើកទី ៤ សម្រាប់វិស័យធនធាននិងបរិស្ថានផងដែរ។

ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងទិន្នន័យធនធានបរិស្ថានវៀតណាម លោក Le Phu Ha បានសង្កត់ធ្ងន់ថា ក្រសួងធនធាននិងបរិស្ថាននៅតែបន្តបង្កលក្ខណៈងាយស្រួលក្នុងការចូលរួមយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការផ្នែកទិន្នន័យក្នុងតំបន់និងលើពិភពលោកដើម្បីដោះស្រាយបញ្ហារួមស្តីពីវិស័យធនធាននិងបរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ