|
នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Tan Dung (TTXVN) |
(VOV)_អញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងសន្និសីទលាតត្រដាង អនុវត្តភារ
កិច្ចឆ្នាំ ២០១៤ របស់ផ្នែកធនធាននិងបរិស្ថានវៀតណាម ដែល បាន ប្រព្រឹត្តទៅ នាថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen
Tan Dung បានក្រើនរំលឹកផ្នែកធនធាន និង បរិស្ថានត្រូវចេញផ្សាយបណ្ដាឯកសារ ជាក់ស្ដែងជាងទៀត ពិសេសគឺត្រូវយកចិត្តទុកដាក់ដល់ការឃោសនា ផ្សព្វផ្សាយ
ដើម្បីច្បាប់ដីធ្លី(ធ្វើវិសោធនកម្ម) ដែលទើបនឹងបានរដ្ឋសភាអនុម័តឈានចូលជីវ
ភាពរស់នៅ។ នាយករដ្ឋមន្ត្រី បានចាត់ទុកថា៖ ផ្នែកធនធាននិងបរិស្ថាន ត្រូវយក
ចិត្ត ទុកដាក់ជាពិសេសទៅដល់ការងារសុវត្ថិភាពបឹងស្រញផ្ទុកទឹក ការពារជីវភាព
រស់នៅរបស់ ប្រជាជន ការគ្រប់គ្រងនិងធ្វើអាជីវកម្មផលរ៉ែត្រូវសម្រេចបានប្រសិទ្ធិ
ភាព សេដ្ឋកិច្ច កាត់បន្ថយការបំពុលបរិស្ថាន៖
“ ខ្ញុំស្នើថា៖ត្រូវបញ្ឈប់រាល់សកម្មភាពធ្វើអាជីវកម្មដែល បំពុល បរិស្ថាននិង ការធ្វើអាជីវកម្មដោយខុសច្បាប់។ ខ្ញុំស្នើក្រសួងធនធានបរិស្ថាន មន្ទី ធនធាននិង បរិស្ថានខេត្ត ទីក្រុងនានា ត្រូវបង្កើនការគ្រប់គ្រងតាមទិសធ្វើអាជីវកម្មដ៏ចីរភាព៕”