ក្រសួងនគរបាលជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី និងសារព័ត៌មានដែលបានរួមចំណែកជាច្រើនក្នុងបុព្វហេតុការពារសន្តិសុខ សណ្តាប់ធ្នាប់

(VOVWORLD) - ដោយមានការរួមដំណើរ ការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់អ្នកនិពន្ធ សិល្បករ និងសារព័ត៌មានទាំងក្នុង និងក្រៅប្រទេស នគរបាលប្រជាជនបានរួមចំណែកដល់ការតស៊ូ និងការប្រឆាំងជំទាស់រាល់ល្បិចកលនិងទស្សនៈខុសរបស់កម្លាំងអរិភាព។ 
ក្រសួងនគរបាលជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី និងសារព័ត៌មានដែលបានរួមចំណែកជាច្រើនក្នុងបុព្វហេតុការពារសន្តិសុខ សណ្តាប់ធ្នាប់ - ảnh 1ទិដ្ឋភាពនៃពិធី  (រូបថត៖ cand.vn)

ក្នុងឱកាសខួបលើកទី ៧៧ នៃទិវាប្រពៃណីជាតិនៃកងកម្លាំងនគរ បាលប្រជាជន (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២២) និងខួបលើកទី ១៧ នៃទិវាប្រជាជនទាំងអស់ការពារសន្តិសុខជាតិ (១៩ សីហា ២០០៥ - ១៩ សីហា ២០២២) នារសៀលថ្ងៃទី១២ ខែសីហា នៅទីក្រុងហាណូយ ក្រសួងនគរបាលបានរៀបចំពិធីជួបសំណេះសំណាលជាមួយអ្នកនិពន្ធ សិល្បករ និងអ្នកសារព័ត៌មាន ដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុការពារសន្តិសុខ និងសណ្តាប់ ធ្នាប់របស់កងកម្លាំងនគរបាលប្រជាជន។ ដោយមានការរួមដំណើរ ការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់អ្នកនិពន្ធ សិល្បករ និងសារព័ត៌មានទាំងក្នុង និងក្រៅប្រទេស នគរបាលប្រជាជនបានរួមចំណែកដល់ការតស៊ូ និងការប្រឆាំងជំទាស់រាល់ល្បិចកលនិងទស្សនៈខុសរបស់កម្លាំងអរិភាព។ ថ្លែងមតិក្នុងជំនួបនេះ ឧត្តមសេនីយ៍ទោ Nguyen Duy Ngoc អនុរដ្ឋមន្ត្រីក្រសួងនគរបាលបានស្នើថា៖ “ខ្ញុំសង្ឃឹមថាអ្នកនិពន្ធ សិល្បករ និងកវី បន្តរួមដំណើរជាមួយកម្លាំងនគរបាលប្រជាជន ដើម្បីយើងអាចមានស្នាដៃដែលអាចឈានចូលជីវភាពប្រចាំថ្ងៃ។ ខ្ញុំក៏សង្ឃឹមថានឹងបន្តមានស្នាដៃជាច្រើនទៀតនាពេលខាងមុខ ដើម្បីលើកទឹកចិត្តដល់កម្លាំងនគរបាលប្រជាជន ឱ្យបន្តមានទំនុកចិត្ត និងជឿជាក់ក្នុងការបម្រើឱ្យបានល្អនូវការងារធានាសន្តិសុខ សណ្តាប់ធ្នាប់ បម្រើសង្គមឲ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាជនវៀតណាមគ្រប់រូប”។

ក្នុងឱកាសនេះ ក្រសួងនគរបាលបានប្រគល់មេដាយ “ការពារសន្តិសុខជាតិ” និងប័ណ្ណសរសើរ របស់រដ្ឋមន្ត្រីក្រសួងនគរបាលដល់អ្នកនិពន្ធ សិល្បករ និងអ្នកសារព័ត៌មានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ