ក្រសួងនគរបាលជួយឧបត្ថម្ភផ្ទះចំនួន ១.២០០ ខ្នង ជូនប្រជាពលរដ្ឋក្រីក្រនៅខេត្តសុកត្រាំង

(VOVWORLD) - ក្នុងពិធីនេះ ម្ចាស់ឧបត្ថម្ភបានឧបត្ថម្ភថវិកាសម្រាប់សាងសង់ផ្ទះចំនួន ១.២០០ខ្នង ជូនគ្រួសារក្រីក្រដែលពិបាកខាងលំនៅឋាននៅសុកត្រាំង ដែលផ្ទះនីមួយៗត្រូវបានឧបត្ថម្ភថវិកាចំនួន ៥០លានដុង (ជាង ២.១០០ដុល្លារអាមេរិក)។ 
ក្រសួងនគរបាលជួយឧបត្ថម្ភផ្ទះចំនួន ១.២០០ ខ្នង ជូនប្រជាពលរដ្ឋក្រីក្រនៅខេត្តសុកត្រាំង - ảnh 1ថ្នាក់ដឹកនាំក្រសួងនគរបាល គណៈកម្មាធិការបក្សខេត្ត-គណៈកម្មាធិការប្រជាជនខេត្ត Soc Trang បានប្រគល់លិខិតថ្លែងអំណរគុណដល់អង្គភាពដែលបានគាំទ្រ និងចូលរួមក្នុងកម្មវិធីសាងសង់ផ្ទះសម្រាប់ជនក្រីក្រ (រូបថត៖ VOV)

នាថ្ងៃទី ១៨ មិថុនា នៅឃុំ Dai Tam ស្រុក My Xuyen ខេត្តសុកត្រាំង (Soc Trang) ក្រសួងនគរបាលបានសហការជាមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងនគរបាលខេត្តសុកត្រាំង ដើម្បីប្រារព្ធពិធីប្រគល់ផ្ទះគំរូ  និងថវិការសម្រាប់ការសាងសង់លំនៅឋានជូនគ្រួសារក្រីក្រ គ្រួសារជនជាតិខ្មែរ ដែលមានការលំបាកអំពីលំនៅឋាននៅខេត្តសុកត្រាំង។

ក្នុងពិធីនេះ ម្ចាស់ឧបត្ថម្ភបានឧបត្ថម្ភថវិកាសម្រាប់សាងសង់ផ្ទះចំនួន ១.២០០ ខ្នង ជូនគ្រួសារក្រីក្រដែលពិបាកខាងលំនៅឋាននៅសុកត្រាំង ដែលផ្ទះនីមួយៗត្រូវបានឧបត្ថម្ភថវិកាចំនួន ៥០លានដុង (ជាង ២.១០០ដុល្លារអាមេរិក)។ ការសាងសង់ផ្ទះចំនួន ១.២០០ខ្នង នឹងត្រូវបង្ហើយដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ២ ខែកញ្ញា។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៨ នៃទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា នឹងធ្វើការបូកសរុប និងប្រគល់ផ្ទះជូនគ្រួសារជួបការលំបាកក្នុងខេត្តសុកត្រាំង។ លោក Ly Hinh នៅឃុំ Dai Tam ស្រុក My Xuyen ដែលបានទទួលការឧបត្ថម្ភផ្ទះលើកនេះបានចែករំលែក៖ “យាយតាយើងទាំងពីរនាក់នេះ គ្រាន់តែទៅដាំបន្លែលក់ដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះ។ ផ្ទះទ្រុឌទ្រោមគ្មានកន្លែងដេក ខ្ញុំត្រូវទិញកៅស៊ូមកគ្របជាបណ្ដោះអាសន្ន។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលមានផ្ទះថ្មី។ ខ្ញុំនិងភរិយាសូមអរគុណក្រសួងនគរបាលដែលបានឧបត្ថម្ភផ្ទះមួយខ្នងនេះសម្រាប់យើង”។

ក្រសួងនគរបាលជួយឧបត្ថម្ភផ្ទះចំនួន ១.២០០ ខ្នង ជូនប្រជាពលរដ្ឋក្រីក្រនៅខេត្តសុកត្រាំង - ảnh 2ឧត្តមសេនីយឯក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាល (ទី ៤ ពីឆ្វេង) និងថ្នាក់ដឹកនាំខេត្ត Soc Trang បានប្រគល់ផ្ទះដែលទើបនឹងសាងសង់ថ្មីជូនលោក Ly Hinh (រូបថត៖ VOV)

ឧត្តមសេនីយឯក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាល បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ជាពិសេស និងរក្សាបាននូវទស្សនៈថា “ការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការ

កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការធានាសន្តិសុខសង្គម”។ ជាមួយនឹងប្រពៃណី គុណធម៌ “ស្លឹកល្អ ខ្ជប់ស្លឹករហែក” ប៉ុន្មានឆ្នាំមកនេះ ក្រសួងនគរបាល តែងតែយកចិត្តទុកដាក់   និងលើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានការលំបាក។

“ក្នុងដំណើរការជួយឧបត្ថម្ភលំនៅឋានសម្រាប់ជនក្រីក្រ យើងតែងតែចុះទៅខេត្ត-ក្រុង ដើម្បីអង្កេតមើលកន្លែងដែលប្រជាពលរដ្ឋនៅមានការលំបាកដែលត្រូវការជំនួយ។ នេះជាកម្មវិធីដ៏មានអត្ថន័យណាស់សម្រាប់ប្រជាជន។ ផ្ទះក៏មានការរចនាសមរម្យដែរ ព្រោះយើងបានខិតខំរចនាផ្ទះឱ្យមានភាពកក់ក្តៅក្នុងរដូវត្រជាក់ និងត្រជាក់នៅរដូវក្តៅ”។

កន្លងមក ក្នុងអំឡុងឆ្នាំ ២០១៩-២០២២ ខេត្តសុកត្រាំង បានកៀងគរ និងសាងសង់ផ្ទះចំនួន ៥.២០០ខ្នង ជូនប្រជាពលរដ្ឋមានគុណូបការៈ និងគ្រួសារក្រីក្រ ដែលមានតម្រូវការបន្ទាន់អំពីលំនៅដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ