ក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការ
(VOV)_នាថ្ងៃទី ៤ មករា នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានធ្វើអធិបតីពិធីទទួលជួបសន្ទនា ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សរឃេង ដែលកំពុងបំពេញទស្សនកិច្ចនៅវៀត
ណាម។ នៅទីនេះ រដ្ឋមន្ត្រី Tran Dai Quang បានសង្កត់ធ្ងន់ថា÷ឆ្នាំ ២០១៣ ក្រសួងនគរ
បាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព រាល់ការងាររួមសហការគ្នា លើបណ្ដាវិស័យការពារសន្តិសុខនយោបាយ រក្សារ
សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ពិសេសគឺបណ្ដាខេត្ត មានខ្សែរព្រំដែនរួមរវាងប្រទេសទាំងពីរ លើបណ្ដាវិស័យតស៊ូ បង្ការ ប្រឆាំងបទល្មើស។ បន្តអនុវត្តដោយប្រសិទ្ធភាពការងាររួមសហការ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងតំបន់ត្រីកោណ
អភិវឌ្ឍន៍ តាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម រវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងបី
វៀតណាម -ឡាវ-កម្ពុជា និង ស្មារតីនៃសន្និសីទ រដ្ឋមន្ត្រីទាំង៣រូប លើកទី ១នៅវៀត
ណាម …ជាដើម។
|
រដ្ឋមន្ត្រី Tran Dai Quang និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា សរឃេង (http://www.tinmoi.vn/) |
បន្ទាប់ពីជំនួបចរចារ រដ្ឋមន្ត្រីទាំងពិររូប បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ
ឆ្នាំ ២០១៣ រវាងក្រសួងនៃប្រទេសទាំង ពីរ ។ ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ គណះប្រតិភូក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នឹងមាន
បណ្ដាសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្តូរវបប្បធម៌ កីឡាទៀតផង៕