ក្រសួងនគរបាលវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង
(VOVWORLD) /  
|
ក្រសួងនគរបាលវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសហប្រតិបត្តិការអន្តរជាតិ
កូរ៉េខាងត្បូង (cand.com.vn) |
Vovworld-នារសៀលថ្ងៃទី១៧កុម្ភៈនៅទីក្រុងហាណូយ ឧត្តមសេនិយ៍ឯក
Dang Van Hieu អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងនគរបាលវៀតណាមបានទទួលជួបសន្ទនាគណៈប្រតិភូការិយាល័យសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA)
ដឹកនាំដោយលោក Kim Sik Hyun អនុប្រធានដំណាងការិយាល័យ។ ឧត្តមសេនិយ៍
ឯក Dang Van Hieu មានបំណងក្នុងរយៈពេលខាងមុខ ភាគីទាំងពីរនឹងបន្តកិច្ច
សហប្រតិបត្តិការលើច្រើនវិស័យ។ រីឯលោក Kim Sik Hyun បានអះអាងថា នឹង
ខំប្រឹងប្រែងរួមជាមួយក្រសួងនគរបាលវៀតណាមសហប្រតិបត្តិការប្រកបដោយ
ប្រសិទ្ធភាពក្នុងការតស៊ូប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ធានាសន្តិសុខសណ្ដាប់
ធ្នាប់ រួមចំណែកសកម្មទៅក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
-VOVWORLD