ក្រសួងនគរបាលវៀតណាមបង្កើនទំនាក់ទំនងជាមួយបណ្ដាស្ថាប័នអនុវត្តច្បាប់នៃស្រីលង្ការ

(VOVworld) - នារសៀលថ្ងៃទី២១ កក្កដា នៅទីស្ដីការរដ្ឋាភិបាលឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់
ខ្ពស់នៃក្រសួងនិតិកម្មនិងសណ្ដាប់ធ្នាប់ស្រីលង្ការ ដឹកនាំដោយរដ្ឋលេខាធិការក្រសួង
និតិកម្មនិងសណ្ដាប់ធ្នាប់លោក Nanda Mallawaarchchi ដែលកំពុងមានដំណើរទស្សនកិច្ច
នៅវៀតណាម។នៅទីនេះ លោក Nguyen Xuan Phuc បានស្នើរឲ្យក្រសួងនិតិកម្មនិង
សណ្ដាប់ធ្នាប់ស្រីលង្ការបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាលវៀតណាម
ក្នុងការងារប្រយុទ្ធជាមួយបណ្ដាអង្គការឧក្រិដ្ឋកម្ម ដើម្បីការពារសន្តិសុខ សុវត្ថភាពឲ្យ
គណៈប្រតិភូជាន់ខ្ពស់នានានៃប្រទេសទាំង២ ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់
របស់ប្រជាពលរដ្ឋ។លោក Nanda Mallawaarchchi បានឲ្យដឹងថា នឹងធ្វើអស់ពីកម្លាំងកាយ
ចិត្តដើម្បីនាំទំនាក់ទំនងសហប្រតិបតិ្តការរវាងក្រសួងទាំង២ឡើងកំពស់ថ្មី លើកកំពស់
ប្រសិទ្ធិភាពក្នុងកិច្ចសហប្រតិបតិ្តការបង្ការប្រយុទ្ធប្រឆាំងបទល្មើសរវាងប្រទេសទាំង២។

ក្រសួងនគរបាលវៀតណាមបង្កើនទំនាក់ទំនងជាមួយបណ្ដាស្ថាប័នអនុវត្តច្បាប់នៃស្រីលង្ការ - ảnh 1
ទិដ្ឋភាពនៅជំនួបប្រាស្រ័យរវាងតំណាងក្រសួងនគបាលវៀតណាមនិង
គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនិតិកម្មនិងសណ្ដាប់ធ្នាប់ស្រីលង្ការ (រូបថត៖cand.com.vn)


មុននោះ ឧត្តមសេនីយ៍ឯក Dang Van Hieu អនុរដ្ឋមន្រ្តីអចិន្ត្រៃក្រសួងនគរបាលវៀត
ណាម បានមានជំនួបប្រាស្រ័យជាមួយគណៈប្រតិភូជាន់ខ្ពស់ស្រីលង្ការ។លោក
Dang Van Hieu បានស្នើរឲ្យក្រសួងនគរបាលវៀតណាមនិងបណ្ដាស្ថាប័នអនុវត្តច្បាប់
ស្រីលង្ការរៀបចំលាតត្រដាងអនុវត្តយន្តកាចរចារ ឬសន្និសីទថ្នាក់ក្រសួងអំពីសន្តិសុខ
រវាងក្រសួងទាំង២ប្ដូរវេន១ក្នុងរយៈពេល២ឆ្នាំម្ដងប្រកបដោយប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ