ក្រសួងនគរបាលវៀតណាមរៀបចំសន្និសីទចលនាអ្នកផ្តល់ជំនួយបរទេស

ក្រសួងនគរបាលវៀតណាមរៀបចំសន្និសីទចលនាអ្នកផ្តល់ជំនួយបរទេស - ảnh 1
ក្រសួងនគរបាលវៀតណាមរៀបចំសន្និសីទចលនាអ្នកផ្តល់ជំនួយបរទេស

(VOV)_នាព្រឹកថ្ងៃទី២៤ តុលា នៅរដ្ឋធានីហាណូយ ក្រសួងនគរបាល​វៀត
ណាមបានរួមសហការជាមួយក្រសួងផែនការនិងវិនិយោគវៀតណាម រៀបចំសន្និ
សីទចលនាបណ្ដាអ្នកផ្តល់ជំនួយបរទេស ដើម្បីទាក់ទាញទុន ODA បំរើការ​អភិវឌ្ឍន៍
ផ្នែកនគរបាល។

          គិតដល់ដំណាច់ឆ្នាំ២០១៣ ក្រសួងនគរបាលវៀតណាមបានទទួលនិង​អនុ
វត្តកម្មវិធី គំរោងការណ៍ ODAចំនួន២៩គមរោង ដោយទុនសរុបចំនួន១៦០​លាន
ដុល្លារ​អាមេរិក។ ​រហូតមកដល់ពេលនេះ បរិមាណប្រាក់ដែលបានរំដោះ​គឺ១៣២​
លានដុល្លារអាមេរិក។ ​ ប្រភពទុនទាំងនេះបានរួមចំណែកទំនើបភាវូបនីយកម្ម​
បណ្ដាសម្ភារះពន្លត់អគ្គិភ័យ ជួយសង្គ្រោះ អភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល…ជាដើម។
 ថ្លែងមតិនៅទីនេះ ឧត្តមសេនីយ៍ទោ Bui Xuan Son អគ្គនាយករង អគ្គនាយក​ដ្ឋានភ័ស្តុភា បច្ចេកទេស ក្រសួងនគរបាលវៀតណាម បានអោយដឹងថា៖

          “ នាពេលខាងមុខនេះ ក្រសួងនគរបាលវៀតណាមនឹងប្រមូលផ្តុំបំពេញល្អ
ការ​ងារ​ វាយតំលៃស្ថានភាពជាក់ស្ដែងនៃតម្រូវការ ដើម្បីនាំចេញផែនការទាក់ទាញទុនវិនិយោគ ODA តាមការកំណត់នៃគំរោងផែនការអភិវឌ្ឍន៍​ បំពេញ​ល្អ
ការងារត្រៀមរៀបចំវិនិយោគ លាតត្រដាងអនុវត្តនិង គ្រប់គ្រងល្អគំរោងការណ៍។ 
ទីពីរគឺទាក់ទាញទុន ODA សំរាប់បណ្ដាគំរោងការណ៍សំខាន់ៗ បន្ទាន់ ដើស្រាយ
រាល់បញ្ហាមានចរិត​​លក្ខណះសង្គម សាធារណះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ