ក្រសួងនគរបាលវៀតណាមសកម្មអនុវត្តសមិទ្ធិថ្មីបំផុតខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា
|
សន្និសីទវិទ្យាសាស្ត្រ នគរបាល លើកទី ២(http://www.cand.com.vn/) |
(VOV)_សន្និសីទវិទ្យាសាស្ត្រ នគរបាល លើកទី ២ ដែលត្រូវបានប្រារពឡើងនា
ព្រឹកថ្ងៃទី៤ ធ្នូ នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់ដំណាងជាង៦០០ នាក់ជាអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវនៅក្នុងនិងក្រៅកំលាំងនគរបាល។ ថ្លែងមតិនៅ ទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានវាយតំលៃ
ខ្ពស់ ចំពោះសមិទ្ធិលេចធ្លោ ដែលជួរអ្នកវិទ្យាសាស្ត្រ នៅក្នុងកងកម្លាំងប្រដាប់អាវុធន គរបាលប្រជាជនទទួលបាន ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ រួមចំណែកលើកកំពស់ ប្រសិទ្ធិភាពនៃការគ្រប់គ្រង បញ្ជាណែនាំរបស់រដ្ឋាភិបាល។ ឧបនាយករដ្ឋមន្ត្រី Vu
Duc Dam បានសង្កត់ធ្ងន់ថា៖ក្នុងបរិយាកាសធ្វើសមាហរណកម្មកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃនេះ ក្រសួងនគរបាលត្រូវសកម្មស្រាវជ្រាវ អនុវត្តរាល់សមិទ្ធិថ្មី
បំផុតខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ធ្វើអាជីវកម្មនិងអនុវត្តប្រកបដោយប្រសិទ្ធភាព។ឧបនាយករដ្ឋមន្ត្រី Vu Duc Damបានស្នើក្រសួងនគរបាលវិនិយោគអភិវឌ្ឍន៍ប្រភព
ធនធានមនុស្ស ធ្វើការងារស្រាវជ្រាវ សុក្រិដ្ឋបណ្ដាអង្គការពិគ្រោះយោបល់វិទ្យាសាស្ត្រ ដើម្បីកំណត់ច្បាស់អំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា…។ល៕