ក្រសួងផែនការ និងវិនិយោគវៀតណាមព្យាករណ៍ថា GDP ឆ្នាំ ២០២២ នឹង​មានកំណើនពី ៧,៥-៨,៥%

(VOVWORLD) - ទាក់ទងនឹងយថាទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៣ ក្រសួងផែនការ និងវិនិយោគបានវាយតម្លៃថា បរិបទនៅតែតានតឹង មានទាំងអំណោយផល និងការលំបាក។
ក្រសួងផែនការ និងវិនិយោគវៀតណាមព្យាករណ៍ថា GDP ឆ្នាំ ២០២២ នឹង​មានកំណើនពី ៧,៥-៨,៥% - ảnh 1        អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong (រូបថត៖ vtc.vn)

ការព្យាករណ៍ពីសេណារីយ៉ូកំណើន GDP គឺពិបាកណាស់ ជាពិសេសនៅត្រីមាសទី៤ ក្នុងបរិបទដែលពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ។ ក្រសួងផែនការ និងវិនិយោគវៀតណាមបាននាំចេញសេណារីយ៉ូចំនួនពីគឺ ៧,៥% និង ៨%។ ទាក់ទងនឹងយថាទស្សន៍សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២៣ ក្រសួងផែនការ និងវិនិយោគបានវាយតម្លៃថា បរិបទនៅតែតានតឹង មានទាំងអំណោយផល និងការលំបាក។ អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong បានឲ្យដឹងថា៖

“ក្រុមអ្នកជំនាញបានចាត់ទុកថា ដើម្បីជំនះពុះពារលើស្ថានការណ៍អតិផរណាខ្ពស់ និងគ្រោះអាសន្នឱនភាពនោះ គឺត្រូវចំណាយពេលវេលាច្រើន និងពិបាកណាស់។ ខឿនសេដ្ឋកិច្ចវៀតណាមមានទំហំមិនទាន់ធំឡើយ ប៉ុន្តែអត្រាបើកចំហរគឺធំណាស់ ដូច្នេះហើយនៅតែរងផលប៉ះបាល់ពីអតិផរណាពិភពលោក។ លើសពីនេះទៅទៀត យើងក៏ត្រូវប្រុងប្រយ័ត្នពីកត្តាសត្យានុម័ត ដូចជាគ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត។ ក្រសួងផែនការ និងវិនិយោគបានផ្ដល់ប្រឹក្សាដល់រដ្ឋាភិបាលជ្រើសរើសសេណារីយ៉ូកំណើនក្នុងឆ្នាំ ២០២៣ គឺប្រមាណ ៦,៥% ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ