ក្រសួងព័ត៌មាន និងទូរគមនាគមន៍បំផុសកម្មវិធីផ្ញើសារ “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ”
(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាមបានរៀបចំពិធីបំផុសការផ្ញើសារគាំទ្រដល់កម្មវិធី “ប្រទេសទាំង មូលរួមដៃគ្នាដើម្បីជនក្រីក្រ” ។
ក្រសួងព័ត៌មាន និងទូរគមនាគមន៍បំផុសកម្មវិធីផ្ញើសារ “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នៅក្នុងពិធីនេះ លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍បានអំពាវនាវដល់កម្មាភិបាល ពលករទាំងមូល ដែលកំពុងបំពេញការងារនៅផ្នែក ព័ត៌មាន និងទូរគមនាគមន៍បន្តផ្ញើសារគាំទ្រដល់កម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” នៅលើវេបសាយអេឡិចត្រូនិចមនុស្សធម៌ នៃប្រទេសជាតិ។ លោក Nguyen Manh Hung អញ្ជើញថ្លែងថា៖ “ក្រោយពីពិធីនេះ អង្គភាព និង សហគ្រាសនីមួយនឹង រៀបចំបំផុសកម្មវិធីផ្ញើសារ ដល់កម្មាភិបាល និងបុគ្គលិកគ្រប់រូប ដើម្បីជួយគាំទ្រដល់ជនក្រីក្រ។ តាមរយៈសកម្មភាពដែលពោរពេញទៅដោយមនុស្សធម៌ទាំងនេះ នឹងជួយឧបត្ថម្ភដល់ប្រជាជនក្រីក្រគ្រប់រូបនៅវៀត ណាម ផងដែរ”៕