ក្រសួងមហាផ្ទៃវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ

ក្រសួងមហាផ្ទៃវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
ក្រសួងមហាផ្ទៃវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការ

          (VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី​២២
ធ្នូ នាថ្ងៃទី២១ ធ្នូ គណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃវៀតណាម ដឹកនាំ​ដោយអនុ
រដ្ឋមន្ត្រី លោក Tran Anh Tuan បានជួបសន្ទនាជាមួយគណៈប្រតិភូ​ក្រសួងមហាផ្ទៃ
ឡាវ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឡាវ លោក Kham​mouse Viphongsay ។
ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ​ផ្លាស់​ប្តូរ​ព័ត៍មាន ចែករំលែក
បទពិសោធន៍ក្នុងការងារចាត់តាំង​អង្គការ​រដ្ឋបាល ការងារកម្មាភិបាល​ និងរដ្ឋ​អំណាច
តំបន់។ ភាគីទាំងពីរក៏បានឯកភាពរៀបចំសិក្ខាសាលា សកម្មភាពស្រាវជ្រាវិទ្យា
សាស្ត្រ ផ្ទេរប្រគល់បទពិសោធន៍…ជាដើម។

          បញ្ចប់ជំនួបពិភាក្សានេះ តាងនាមអោយក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ  
អនុរដ្ឋមន្ត្រី លោក Tran Anh Tuan និងអនុរដ្ឋមន្ត្រី​ លោក Khammouse Viphongsay 
បានចុះហត្ថលេខាលើកំណត់ហេតុ ស្ដីអំពីកិច្ចសហប្រតិបត្តិការ ក្នុងដំណាក់កាល ២០១៦-២០២០ រវាងក្រសួងមហាផ្ទៃវៀតណាម ​និងក្រសួងមហាផ្ទៃឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ