ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារួមដំណើរជាមួយតំបន់ជម្រុញវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
|
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈwww.most.gov.vn ) |
(VOVworld)- ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារួមដំណើរជាមួយតំបន់ដើម្បីដោះ
ស្រាយរាល់ការលំបាក ព្រមទាំងធ្វើអាជីវកម្មប្រៀបខ្លាំងរបស់តំបន់នីមួយៗក្នុង
សកម្មភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា សំដៅជម្រុញសកម្មភាពនេះឲ្យបានខ្លាំងក្កាថែម
ទៀតនាពេលខាងមុខ។ ការប្តេជ្ញានេះត្រូវបានរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិង បច្ចេក
វិទ្យាលោក Chu Ngoc Anh លើកឡើងនៅសន្និសីទនាយក មន្ទីរវិទ្យា
សាស្ត្រនិងបច្ចេកវិទ្យាឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥មេសានៅទី ក្រុង
ហាណូយ។ នៅក្នុងសន្និសីទនេះ តំណាងចូលរួមបានដាក់ចេញសំណើរនូវ
ដំណោះស្រាយមួយចំនួននិងផ្តល់អាទិភាពទៅលើភារកិច្ចមានចរិតលក្ខណៈអន្តរ
ខេត្ត តំបន់និងផ្នែក។ ទន្ទឹមជាមួយគ្នានោះ ត្រូវមានគោលនយោបាយអាទិភាព ទាក់
ទាញវិនិយោគផ្ទាល់ពីបរទេសសម្រាប់គំរោងការមានបច្ចេកវិទ្យាជឿនលឿន បច្ចេក
វិទ្យាខ្ពស់ ជិតស្និទ្ធជាមួយបរិស្ថានជាដើម៕