ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអនុម័តបំពេញបន្ថែមលើគម្រោងស្រាវជ្រាវពិសោធន៍ប្រើថ្នាំព្យាបាលជំងឺបណ្តាលដោយវីរុសកូរ៉ូណាថ្មី

(VOVWORLD) - ឈរលើសំណើរបស់ក្រសួងសុខាភិបាល រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា លោក Chu Ngoc Anh ទើបបានអនុម័តបន្ថែមលើគម្រោងឯករាជ្យថ្នាក់រដ្ឋមួយ ស្តីពី “វាយតម្លៃប្រសិទ្ធភាពនិងសុវត្ថិភាពនៃការបំពេញបន្ថែម lopinavir/ritonavir ក្នុងការព្យាបាលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី”។

គម្រោងនេះត្រូវបានដឹកនាំផ្ទាល់ដោយមន្ទីរពេទ្យត្រូពិកមជ្ឈឹម រូមសហការជាមួយមន្ទីរពេទ្យត្រូពិកទីក្រុង ហូជីមិញ វិទ្យាស្ថានប៉ាស្ទ័រនៃទីក្រុងហូជីមិញ វិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈឹម មជ្ឈមណ្ឌលជាតិអំពីព័ត៌មានថ្នាំនិងតាមដានប្រតិកម្មថ្នាំមិនល្អ (នៃសាកលវិទ្យាល័យឱសថស្ថានហាណូយ) អនុវត្តន៍ផងដែរ។

ការសិក្សាស្រាវជ្រាវនេះមានគោលបំណង ធ្វើតេស្តិ៍ក្នុងរយៈពេល ៤ សប្តាហ៍ ឬ លើអ្នកជំងឺ ១០ នាក់ ដែលបានព្យាបាលដោយថ្នាំ lopinavir/ritonavir។ ផ្អែកលើមូលដ្ឋាននោះ អង្គភាពស្រាវជ្រាវនឹងរាយការណ៍ពីផលប៉ះពាល់នៃការឆ្លើយតបខាងរោគសញ្ញាគ្លីនិកនិងវីរុស តាមរយៈការរួមបញ្ចូលគ្នានៃថ្នាំ lopinavir/ritonavir ក្នុងការព្យាបាលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មី  ដែលត្រូវបានព្យាបាលតាម តារាងព្យាបាលរបស់ក្រសួងសុខាភិបាល។ ទន្ទឹមជាមួយគ្នានោះ ស្ថាប័នស្រាវជ្រាវក៏នឹងរាយការណ៍ជាបឋមស្តីពីសុវត្ថិភាពនៃថ្នាំប្រើប្រាស់បំពេញបន្ថែម lopinavir/ritonavir ក្នុងការព្យាបាលអ្នកជំងឺដោយផ្អែកលើតារាងព្យាបាលរបស់ក្រសូងសុខាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ