ក្រសួងសុខាភិបាល និងក្រុមហ៊ុន AstraZeneca វៀតណាម សហការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយនិរន្តរភាព
(VOVWORLD) - AstraZeneca កំពុងនាំមុខក្នុងចំណោមក្រុមហ៊ុនឱសថអន្តរជាតិ ដែលបានអនុវត្តន៍ការសិក្សាស្រាវជ្រាវគ្លីនិកនៅវៀតណាម ជាមួយនឹងការសិក្សាស្រាវជ្រាវប្រមាណ ៦០ ដែលកំពុងអនុវត្តន៍នៅតាមមន្ទីរពេទ្យជាង ៥០ ជាមួយការចូលរួមរបស់អ្នកជំងឺជាង ៤ ពាន់នាក់ផងដែរ។
តំណាងក្រសួងសុខាភិបាល និងក្រុមហ៊ុន AstraZeneca Vietnam Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។ រូបថត៖ អ្នកយកព័ត៌មាន/Vietnam+ |
នាថ្ងៃទី ៨ មីនា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាលវៀតណាម និង ក្រុមហ៊ុន AstraZeneca វៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដំណាក់កាល ២០២៣ - ២០២៨ លើវិស័យប្រយុទ្ធប្រឆាំង និងគ្រប់គ្រងជំងឺរាតត្បាត សិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្មឱសថ និងអភិវឌ្ឍន៍ប្រព័ន្ធសុខភាពប្រកបដោយចីរភាព។ កម្មវិធីសហប្រតិបត្តិការរួមមាន៖ កម្មវិធី៖ “ដើម្បីសួតមានសុខភាពល្អ”; កម្មវិធី “សុខភាពយុវជនជួយមនុស្សវ័យក្មេងកសាងផ្នត់រស់នៅស្អាតស្អំ បង្ការរោគជំងឺមិនឆ្លងជាមុន” ; កម្មវិធី CareMe; កម្មវិធីសហប្រតិបត្តិការ ដើម្បីចីភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាលវៀតណាម - ដំណាក់កាលទី ២; កិច្ចសហប្រតិបត្តិការបង្កើនសមត្ថភាពប្រព័ន្ធសិក្សាស្រាវជ្រាវធ្វើតេស្តគ្លីនិកនៅវៀតណាម។
បច្ចុប្បន្ននេះ AstraZeneca កំពុងនាំមុខក្នុងចំណោមក្រុមហ៊ុនឱសថអន្តរជាតិ ដែលបានអនុវត្តន៍ការសិក្សាស្រាវជ្រាវគ្លីនិកនៅវៀតណាម ជាមួយនឹងការសិក្សាស្រាវជ្រាវប្រមាណ ៦០ ដែលកំពុងអនុវត្តន៍នៅតាមមន្ទីរពេទ្យជាង ៥០ ជាមួយការចូលរួមរបស់អ្នកជំងឺជាង ៤ ពាន់នាក់ផងដែរ៕