ក្រសួងសុខាភិបាលចែកចាយវ៉ាក់សាំងបង្ការកូវីដ ១៩ វគ្គទី២
(VOVWORLD) - តាមបញ្ជីឈ្មោះ ទីក្រុងហូជីមិញនិងទីក្រុងហាណូយជាតំបន់ចំនួន២ ដែលទទួល បានវ៉ាក់សាំងយ៉ាងច្រើនបំផុត ក្នុងនោះ ទីក្រុងហូជីមិញទទួលបានបរិមាណវ៉ាក់សាំង ៥៦.២៥០ដូស ចំណែកទីក្រុងហាណូយ ទទួលបានចំនួន៥៣.៣៥០ដូស។
នាល្ងាចថ្ងៃទី៧ មេសា ក្រសួងសុខាភិបាលវៀតណាមបានចេញសេចក្ដីសម្រេច ចិត្តស្ដីពីការចែកចាយ វ៉ាក់សាំងបង្ការកូវីដ ១៩ វគ្គទី២ គឺវ៉ាក់សាំង AstraZeneca ចំនួន ៨១១.២០០ ដូស ជូនចំពោះខេត្ត ក្រុងទាំង៦៣ កម្លាំងនគរបាល កងទ័ព គម្រោង ការណ៍ចាក់ថ្នាំបង្ការរោគបើកទូលាយជាតិ និងវិទ្យាស្ថានជាតិទទួលបន្ទុកការផ្ទៀងផ្ទាត់ វ៉ាក់សាំងនិងផលិតផលជីវសាស្ត្រ។
តាមបញ្ជីឈ្មោះ ទីក្រុងហូជីមិញនិងទីក្រុងហាណូយជាតំបន់ចំនួន២ ដែលទទួល បានវ៉ាក់សាំងយ៉ាងច្រើនបំផុត ក្នុងនោះ ទីក្រុងហូជីមិញទទួលបានបរិមាណវ៉ាក់សាំង ៥៦.២៥០ដូស ចំណែកទីក្រុងហាណូយ ទទួលបានចំនួន៥៣.៣៥០ដូស។
ក្រសួងសុខាភិបាលតម្រូវឲ្យគម្រោងការណ៍ចាក់ថ្នាំបង្ការរោគបើកទូលាយជាតិ ក៏ដូច ជាគម្រោងការណ៍ចាក់ថ្នាំបង្ការបើកទូលាយតំបន់ អនុវត្តន៍ការទទួលយក ត្រួតពិនិត្យ គុណភាព រក្សានិងដឹកជញ្ជូនវ៉ាក់សាំងទៅកាន់តំបន់ អង្គភាពក្នុងបញ្ជីឈ្មោះតែម្ដង ដើម្បីរៀបចំការចាក់វ៉ាក់សាំងបង្ការ កូវីដ ១៩ តាមការកំណត់៕