ក្រសួងសុខាភិបាល​ជូនដំណឹងជាបន្ទាន់​អំពី​ករណីឆ្លងជំងឺកូវីដ ១៩ ពី​អ្នកធ្វើ​ចត្តាឡីស័កនៅទីក្រុងហូជីមិញ

(VOVWORLD) - ក្រសួងសុខាភិបាលបានស្នើដល់មន្ទីរសុខាភិបាលទីក្រុងជូនដំណឹងជាបន្ទាន់ដល់ ប្រជាជន ដែលបានមកកាន់កន្លែងដែលអ្នកជំងឺកូវីដ ១៩ មានវត្តមាន គឺត្រូវទាក់ទងទៅកាន់ទីភ្នាក់ងារសុខាភិបាលនៅជិតបំផុត។
ក្រសួងសុខាភិបាល​ជូនដំណឹងជាបន្ទាន់​អំពី​ករណីឆ្លងជំងឺកូវីដ ១៩ ពី​អ្នកធ្វើ​ចត្តាឡីស័កនៅទីក្រុងហូជីមិញ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ suckhoedoisong.vn)

នារសៀលថ្ងៃទី ៣០ ខែវិច្ឆិកា បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីវិជ្ជមានជំងឺកូវីដ ១៩ ពីអ្នកធ្វើចត្តាឡីស័កនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានកោះប្រជុំបន្ទាន់ជាមួយអង្គភាពពាក់ព័ន្ធ ដោយតភ្ជាប់ជាមួយមន្ទីរសុខាភិបាលទីក្រុងហូជីមិញ ដើម្បី ដឹកនាំការអនុវត្តន៍ជាបន្ទាន់នូវរាល់វិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត សំដៅគ្រប់គ្រងជំងឺនេះ។ យោងតាមព័ត៌មាននៅក្នុងកិច្ចប្រជុំនេះបានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ ១៩ ថ្មីនេះត្រូវបានប្រកាសនារសៀលថ្ងៃទី ៣០ ខែវិច្ឆិកា (អ្នកជម្ងឺទី ១៣៤៧) គឺបានពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជម្ងឺទី ១៣៤២ (ដែលបានប្រកាសនារសៀលថ្ងៃទី ២៩ ខែវិច្ឆិកា)។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានណែនាំដល់មន្ទីរសុខាភិបាលទីក្រុងហូជីមិញត្រូវតាមដានជាបន្ទាន់នូវរាល់ករណី F1 និង F2 របស់អ្នកជំងឺដូចពោលខាងលើ។ អនុវត្តវិធានការធ្វើចត្តាឡីស័កប្រមូលផ្ដុំ និងយកសំណាកទៅធ្វើតេស្តលើករណីទាំងនេះ។ លោករដ្ឋមន្រ្តីក៏បានស្នើដល់មន្ទីរសុខាភិបាលទីក្រុងជូនដំណឹងជាបន្ទាន់ដល់ ប្រជាជន ដែលបានមកកាន់កន្លែងដែលអ្នកជំងឺកូវីដ ១៩ មានវត្តមាន គឺត្រូវទាក់ទងទៅកាន់ទីភ្នាក់ងារសុខាភិបាលនៅជិតបំផុត។ គ្រឹះស្ថានសុខាភិបាលទាំងអស់នៅក្នុងទីក្រុងត្រូវបង្កើនកម្រិតប្រុងប្រយ័ត្ន ពង្រឹងវិធានការត្រួតពិនិត្យសម្រាប់ករណីសង្ស័យទាំងអស់ ក៏ដូចជា អនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការណ៍នានាដើម្បីប្រយុទ្ធប្រឆាំងការឆ្លងជំងឺកូវីដ ១៩ នៅក្នុងគ្រឹះស្ថានសុខាភិបាលតាមបទប្បញ្ញត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ