ក្រសួងសុខាភិបាលជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយដើម្បីពិភាក្សាអំពីវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាត
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ សីហា ក្រសួងសុខាភិបាល បានជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដើម្បីពិភាក្សាពីវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។
ទិដ្ឋភាពនៃជំនួបធ្វើការ រវាងក្រសួងសុខាភិបាលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ |
រហូតមកដល់ពេលនេះ នៅទីក្រុងហាណូយមានករណីឆ្លងថ្មី កូវីដ ១៩ នៅក្នុងសហគមន៍ ចំនួន ៥ នាក់។ ដោយសារតែមានមនុស្សមួយចំនួនធំ បានវិលត្រឡប់មកពីទីក្រុង Da Nang វិញ ហេតុដូច្នេះ ហានិភ័យនៃការឆ្លងតាមតំបន់នីមួយៗ គឺខ្ពស់ណាស់។ ក្នុងរយៈពេលខាងមុខនេះ ទីក្រុងហាណូយ អាចមានអ្នកឆ្លង កូវីដ ១៩ បន្ថែមទៀតនៅក្នុងសហ គមន៍ដែរ។ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានស្នើដល់មន្ទីរពេទ្យនានានៃក្រសួងសុខាភិបាល ជួយឧបត្ថម្ភបង្កើនការធ្វើតេស្តសំណាកអ្នកជំងឺនៅរសៀលនេះតែម្តង។ តាមនោះ ទីក្រុងហាណូយនឹងយកសំណាកតេស្ត PCR សម្រាប់ប្រជាជន ៧៥.០០០ នាក់មកពី Da Nang ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៩ ខែកក្កដា៕