ក្រសួងសុខាភិបាលណែនាំដល់មូលដ្ឋានឱ្យត្រៀមសេណារីយ៉ូខ្លាំងជាងទៀតសម្រាប់ប្រឆាំងជំងឺរាតត្បាត

(VOVWORLD) - ទាក់ទងនឹងការងារព្យាបាល រដ្ឋមន្រ្តីក្រសួងសុខាភិ បាលលោក  Nguyen Thanh Long បានឲ្យដឹងថា បច្ចុប្បន្នក្រសួងសុខា ភិបាលកំណត់ការព្យាបាលតាមគំរូ “ប៉ម ៣ ជាន់” ដែលជាន់ទី ១ ជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កករណី F1 ដើម្បីដាក់ពង្រាយនិងបង្កើតទីតាំងថ្មីមួយដែលជាកន្លែងត្រួតពិនិត្យសុខភាព។ 
ក្រសួងសុខាភិបាលណែនាំដល់មូលដ្ឋានឱ្យត្រៀមសេណារីយ៉ូខ្លាំងជាងទៀតសម្រាប់ប្រឆាំងជំងឺរាតត្បាត - ảnh 1រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានដឹកនាំសន្និសីទតាមអ៊ិនធឺរណែតចេញផ្សាយពីទីតាំងចំនួន ៧០០ នៅទូទាំងប្រទេស (រូបថត៖ ក្រសួងសុខាភិបាល)

នៅព្រឹកថ្ងៃទី ២ ខែសីហា សាស្រ្តាចារ្យ បណ្ឌិត Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានដឹកនាំសន្និសីទអនឡាញនិងការបណ្តុះបណ្តាអំពីការពង្រឹងការព្យាបាលនិងការជួយសង្គ្រោះសកម្មក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលកិច្ចប្រជុំចេញផ្សាយពីទីក្រុងហូជីមិញ ដោយបានតភ្ជាប់ជាមួយទីកន្លែងចំនួន ៧០០ នៅទូទាំងប្រទេស។

រដ្ឋមន្រ្តីលោក Nguyen Thanh Long បានស្នើឱ្យមូលដ្ឋាននានា ត្រៀមសេណារីយ៉ូសម្រាប់បង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅក្នុងតំបន់របស់ខ្លួនឱ្យខ្ពស់ជាងការស្ថានភាពជាក់ស្តែង ដោយកំណត់ថា ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតត្រូវតែរហ័ស រឹងមាំនិងយូរអង្វែងដែរ។

ក្រសួងសុខាភិបាលណែនាំដល់មូលដ្ឋានឱ្យត្រៀមសេណារីយ៉ូខ្លាំងជាងទៀតសម្រាប់ប្រឆាំងជំងឺរាតត្បាត - ảnh 2សន្និសីទបានតភ្ជាប់ជាមួយទីតាំងចំនួន ៧០០ កន្លែង នៅទូទាំងប្រទេសដែលមានការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជននៃខេត្ត - ក្រុង (រូបថត៖ ក្រសួងសុខាភិបាល)

ទាក់ទងនឹងការងារព្យាបាល រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក  Nguyen Thanh Long បានឲ្យដឹងថា បច្ចុប្បន្នក្រសួងសុខាភិបាលកំណត់ការព្យាបាលតាមគំរូ “ប៉ម ៣ ជាន់” ដែលជាន់ទី ១ ជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កករណី F1 ដើម្បីដាក់ពង្រាយនិងបង្កើតទីតាំងថ្មីមួយដែលជាកន្លែងត្រួតពិនិត្យសុខភាព។ អ្នកជំងឺដែលគ្មានរោគសញ្ញាត្រូវបានបម្រុងទុកសម្រាប់ការព្យាបាលនៅជាន់នេះ ដែលមិនត្រូវការបុគ្គលិកពេទ្យច្រើនទេ។ បន្ទាប់ពីការព្យាបាលរយៈពេល ៧ ថ្ងៃ ប្រសិនបើតេស្តអវិជ្ជមានហើយសន្ទស្សន៍ផ្ទុកវីរុស CT > ៣០ គឺអនុញ្ញាត្តិឲ្យចាកចេញពីមន្ទីរពេទ្យ។ ប្រសិនបើអ្នកជំងឺមានរោគសញ្ញាកម្រិតមធ្យម នឹងត្រូវព្យាបាលនៅមណ្ឌលសុខភាពស្រុក ដែលជា ជាន់ទី ២ នៃប៉មព្យាបាល។ ចំពោះករណីដែលមានការវិវឌ្ឍន៍ធ្ងន់ធ្ងរ គួរតែត្រូវដាក់នៅជាន់ទី ៣ ភ្លាមៗ ដែលជាជាន់ព្យាបាលខ្ពស់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ