ក្រសួងសុខភិបាលត្រួតពិនិត្យដំណើរការបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡានៅវៀតណាម


ក្រសួងសុខភិបាលត្រួតពិនិត្យដំណើរការបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡានៅវៀតណាម - ảnh 1
ក្រសួងសុខភិបាលត្រួតពិនិត្យដំណើរការបង្កាប្រឆាំងនឹងអាសន្នរោគអេបូឡានៅវៀតណាម
 (Image: VNA)

(VOVworld) – ចំពោះមុខបំរ៉ែបំរួលដ៏ស្មុគស្មាញនៃអាសន្នរោគអេបូឡាក្នុងរយៈ
ពេល ៣ សប្តាហ៍កន្លងមក ការិយាល័យប្រតិកម្មរហ័សនឹងអាសន្នរោគចំណុះក្រសួង សុខាភិបាលវៀតណាមទើបនឹងរៀបចំកិច្ចប្រជុំជាបន្ទាន់ជាមួយបណ្ដាអ្នកជំនាញការ អន្តរជាតិរបស់អង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កា ប្រឆាំងនឹងអាសន្នរោគអាមេរិក (CDC) និងអង្គការកសិកម្មនិងស្បៀងអាហារពិភព
លោក  (FAO) សំដៅត្រួតពិនិត្យដំណើការបង្កាប្រឆាំងអាសន្នរោគអេបូឡាក្នុងករណី អាសន្នរោគនេះផ្ទុះឡើងនៅវៀតណាម។ នៅកិច្ចប្រជុំលើកនេះ  CDC បានចាត់ទុក
ថា៖ គ្មានភ័ស្តុតាងណាមួយដែលបង្ហាញថា៖ មេរោគអេបូឡាអាចឆ្លងពីមនុស្សទៅ
លើមនុស្ស ក៏ដូចជា ពីមនុស្សដល់សត្វតាមខ្យល់អាកាសនោះទេ។ បណ្ដាតំណាង
ចូលរួមកិច្ចប្រជុំលើកនេះបានឯកភាពថា៖ ក្រសួងសុខាភិបាលវៀតណាមត្រូវបន្ត
អនុវត្តការឃ្លាំមើលយ៉ាងម៉ត់ចត់នៅច្រកទ្វាព្រំដែននិងក្នុងសហគមន៍ ជាពិសេស
ចំពោះភ្ញៀវទេសចរណ៍មកពី ប្រទេសអាហ្វ្រិកខាងលិចចំនួន ៦។ តំណាងរបស់
WHO បានចាត់ទុកថា៖ ដោយមាន ការជួយឧបត្ថម្ភរបស់អង្គការនេះរួមជាមួយជប៉ុន វៀតណាមអាចអនុវត្តបណ្ដាតេស្តកំណត់មេរោគអេបូឡានៅក្នុងប្រទេស។

ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១៤ តុលា WHO បានឲ្យដឹងថា៖ អត្រា អ្នកជំងឺដែលត្រូវស្លាប់ដោយមេរោគអេបូឡាបានកើនឡើង ៧០% នៅបណ្ដាប្រទេស អាហ្វ្រិកខាងលិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ