ក្រសួងសុខាភិបាលទទួលឧបករណ៍ធ្វើ តេស្ត SARS - CoV-2 ចំនួន ៥ ម៉ឺនឈុត

(VOVWORLD) - នាព្រឹកថ្ងៃទី ៣ ខែសីហា នៅទីក្រុងហាណូយ ក្រសួងសុខាភិបាលបានទទួលឧបករណ៍  Kit ធ្វើតេស្ត SARS - CoV-2 ចំនួន ៥ ម៉ឺនឈុតពីក្រុមហ៊ុនភាគហ៊ុន Sao Thai Duong។
ក្រសួងសុខាភិបាលទទួលឧបករណ៍ធ្វើ តេស្ត SARS - CoV-2 ចំនួន ៥ ម៉ឺនឈុត - ảnh 1 ក្រសួងសុខាភិបាលទទួលឧបករណ៍ធ្វើ តេស្ត SARS - CoV-2 ចំនួន ៥ ម៉ឺនឈុត (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Do Xuan Tuyen បានឲ្យដឹងថា ក្រសួងសុខាភិបាលមានបំណង ថា ក្រុមហ៊ុន ភាគហ៊ុន Sao Thai Duong បន្តជំរុញខ្លាំងការផលិតឧបករណ៍ Kit នេះ ដើម្បីបម្រើតម្រូវការក្នុងស្រុក ក៏ដូចជាសម្រាប់ការនាំចេញ។ ក្រសួងសុខាភិបាលនឹងបែងចែកឧបករណ៍ Kit ធ្វើតេស្តទាំងនេះទៅកាន់អង្គភាពធ្វើតេស្ត COVID – 19 ទាំង ៥ ដែលក្នងនោះផ្ដោតសំខាន់លើទីក្រុង Da Nang  ខេត្ត Quang Nam  និងខេត្ត Thua Thien Hue ។

នាបច្ចុប្បន្ននេះ ក្រៅពីក្រុមហ៊ុនអន្តរជាតិនោះ នៅវៀតណាមមានក្រុមហ៊ុន ចំនួន ២ ដែលអាចផលិតឧបករណ៍ Kit ធ្វើតេស្តវីរុស SARS-CoV-2 គឺក្រុមហ៊ុនភាគហ៊ុន Sao Thai Duong និងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ