ក្រសួងសុខាភិបាលបែងចែកវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ដើម្បីបណ្ដាខេត្តភាគខាងត្បូងចាក់ជូនប្រជាជនក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន
(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានតម្រូវឲ្យបណ្ដា ខេត្តភាគខាងកើតនិងភាគខាងលិចនៃតំបន់ភូមិភាគខាងត្បូង ដាក់ពង្រាយផែនការ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
(រូបថតឧទាហរណ៍៖ VNA) |
នៅថ្ងៃទី២៨ ខែតុលា ខុទ្ទកាល័យរដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសន្និដ្ឋាន របស់ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam នៅកិច្ចប្រជុំតាមអនឡាញជាមួយបណ្ដា ខេត្ត ក្រុងភាគខាងកើតនិងភាគខាងលិចនៃតំបន់ភូមិភាគខាងត្បូង អំពីការបង្ការទប់ ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩។
សេចក្ដីសន្និដ្ឋានបានលើកច្បាស់ថា បន្ទាប់ពីស្ដាប់របាយការណ៍របស់ក្រសួង សុខាភិបាល មតិយោបល់របស់ប្រធានក្រុមការងារពិសេសរបស់រដ្ឋាភិបាលទទួល បន្ទុកការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ និងរបស់ថ្នាក់ដឹកនាំខេត្ត ក្រុងមួយ ចំនួនក្រោមឱវាទមជ្ឈឹម លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានតម្រូវឲ្យបណ្ដា ខេត្តភាគខាងកើតនិងភាគខាងលិចនៃតំបន់ភូមិភាគខាងត្បូង ដាក់ពង្រាយផែនការ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ក្រសួង សុខាភិបាលមានភារកិច្ចបែងចែកវ៉ាក់សាំងឲ្យបានទាន់ពេលវេលា ក្នុងបរិមាណគ្រប់ គ្រាន់សម្រាប់ចាក់២ដូសជូនមនុស្សមានអាយុ១៨ឆ្នាំឡើងទៅ តាមកាលកំណត់ចាក់ វ៉ាក់សាំងរបស់ខេត្តក្រុងនីមួយៗ ព្រមទាំងសហការជាមួយខេត្ត ក្រុងរៀបចំការចាក់ វ៉ាក់សាំងជូនកុមារប្រចាំតំបន់ឲ្យមានលក្ខណៈ វិទ្យាសាស្ត្រ សុវត្ថិភាពនិងប្រសិទ្ធភាព ផងដែរ៕