ក្រសួងសុខាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីជួយឧបត្ថម្ភទីក្រុងដាណាំងបង្ការទប់ស្កាត់ជម្ងឺ Covid-19
(VOVWORLD) - នាបច្ចុប្បន្ននេះ ចំពោះការងារឃ្លាំមើលនិងធ្វើចត្តាឡីស័ក ក្រសួងសុខាភិបាលបានកៀងគរប្រភពធនធាននានាដើម្បីបើកទូលាយការធ្វើតេស្តនៅទីកន្លែងចំនួន៤រួមមាន៖ មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺរាតត្បាតទីក្រុងដាណាំង មន្ទីរពេទ្យសួតដាណាំង មន្ទីរពេទ្យដាណាំង និងមន្ទីរពេទ្យ១៩៩ (ក្រសួងនគរបាល) ដោយមានការជួយឧបត្ថម្ភពីមន្ទីរពេទ្យជាច្រើនមកពីទីក្រុងហាណូយនិងទីក្រុងហូជីមិញ។
ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Bach Mai (ទីក្រុងហាណូយ) ចេញដំណើរទៅកាន់ទីក្រុងដាណាំង។ |
នាថ្ងៃទី១ សីហា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Truong Son បានជួបធ្វើជាការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងដាណាំងអំពីការងារបង្ការទប់ស្កាត់ជម្ងឺ Covid-19។
នាបច្ចុប្បន្ននេះ ចំពោះការងារឃ្លាំមើលនិងធ្វើចត្តាឡីស័ក ក្រសួងសុខាភិបាលបានកៀងគរប្រភពធនធាននានាដើម្បីបើកទូលាយការធ្វើតេស្តនៅទីកន្លែងចំនួន៤រួមមាន៖ មជ្ឈមណ្ឌលគ្រប់គ្រងជម្ងឺរាតត្បាតទីក្រុងដាណាំង មន្ទីរពេទ្យសួតដាណាំង មន្ទីរពេទ្យដាណាំង និងមន្ទីរពេទ្យ១៩៩ (ក្រសួងនគរបាល) ដោយមានការជួយឧបត្ថម្ភពីមន្ទីរពេទ្យជាច្រើនមកពីទីក្រុងហាណូយនិងទីក្រុងហូជីមិញ។ ក្រៅពីនោះ ក្រសួងសុខាភិបាលបានដាក់ចេញផែនការបើកឃ្លាំងផ្ទុកបម្រុងជាតិបន្ទាន់ដើម្បីផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យសំដៅឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង។
លោកអនុរដ្ឋមន្រ្តី Nguyen Truong Son បានអះអាងថា ក្រសួងសុខាភិបាលត្រៀមខ្លួនជាស្រេចធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីជួយឧបត្ថម្ភដល់ទីក្រុងដាណាំងក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។ នាបច្ចុប្បន្ន កម្លាំងអ្នកជំនាញនិងអ្នកបច្ចេកទេស កំពុងធ្វើការទាំងយប់ទាំងថ្ងៃដោយឥតឈប់ឈរដើម្បីសម្រេចការធ្វើតេស្តចំពោះប្រជាជនរាប់ពាន់នាក់ដែលរស់នៅជុំវិញតំបន់មន្ទីរពេទ្យធំចំនួន៣នៅទីក្រុងដាណាំងដែលជម្ងឺរាតត្បាតបានផ្ទុះឡើងនោះ៕