ក្រសួងសុខាភិបាលវៀតណាមប្រគល់ទូថ្នាំសង្គ្រោះបន្ទាន់សំរាប់អ្នកនេសាទ
|
ក្រសួងសុខាភិបាលវៀតណាមប្រគល់ទូថ្នាំសង្គ្រោះបន្ទាន់សំរាប់អ្នកនេសាទ (VOV) |
Vovworld-អនុវត្តគំរោងការអភិវឌ្ឍន៍សុខាភិបាលកោះសមុទ្រវៀតណាមដល់ឆ្នាំ២០២០និងកម្មវិធីផ្នែកសុខាភិបាលរួមជាមួយអ្នកនេសាទច្បាមជាប់សមុទ្រ ចាប់ពីថ្ងៃទី២៤ដល់២៧កក្កដារដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី
Nguyen Thi Kim Tien រួមជាមួយក្រុមការងារប្រគល់ទូថ្នាំសង្គ្រោះបន្ទាន់ចំនួន៥៤៥
គ្រឿងជូនអ្នកនេសាទរបស់ខេត្ត Ha Tinh, Quang Binh និងទីក្រុង Da Nang។ រដ្ឋមន្ត្រី
Nguyen Thi Kim Tien បានឲ្យដឹងថា៖
“នាពេលខាងមុខ ក្រសួងសុខាភិបាលនឹងជូនបណ្ដាឧបករណ៍វះកាត់ជូនកំលាំងកងទ័ពជើងទឹកដែលបំពេញភារកិច្ចនៅសមុទ្រ។ យើងខ្ញុំឯកភាពថាក្នុងឆ្នាំនេះនិងឆ្នាំក្រោយនឹងជំរុញល្បឿនអនុវត្តគំរោងអភិវឌ្ឍណ៍សុខាភិបាលកោះសមុទ្រ។ អនុវត្តគំរោងការវេជ្ជបណ្ឌិតវ័យក្មេងពូកែស្ម័គ្រចិត្តទៅដំបន់លំបាក បានមានវេជ្ជបណ្ឌិតមួយចំនួនមកដំបន់កោះសមុទ្រ។”
មុននោះក្រសួងសុខាភិបាលក៏បានប្រគល់ទូថ្នាំសង្គ្រោះបន្ទាន់រាប់រយជូនអ្នក
នេសាទនៅស្រុកកោះ Ly Son (Quang Ngai) និង Bach Long Vi (ទីក្រុង Hai Phong)
ផងដែរ៕