ក្រសួងសុខាភិបាលវៀតណាមរកឃើញករណីឆ្លង Covid-19 ចំនួន ៥ នាក់បន្ថែមទៀត

(VOVWORLD) - ក្នុងនោះ មានអ្នកជំងឺម្នាក់ជាបុគ្គលិកនៃក្រុមហ៊ុនចំកាត់ Truong Sinh ដែលជាអង្គភាពផ្ដល់សេវាកម្មដល់មន្ទីរពេទ្យ Bach Mai; អ្នកជំងឺចំនួន ៣ នាក់ទៀតបានវិលប្រឡប់មកវៀតណាម ពីថៃ អាមេរិក និងរុស្ស៊ី។ ចំណែកអ្នកជំងឺ ម្នាក់ ទៀត គឺជាជនជាតិវៀតណាម។
ក្រសួងសុខាភិបាលវៀតណាមរកឃើញករណីឆ្លង Covid-19 ចំនួន ៥ នាក់បន្ថែមទៀត - ảnh 1 ក្រសួងសុខាភិបាលវៀតណាមរកឃើញករណីឆ្លង Covid-19 ចំនួន ៥ នាក់បន្ថែមទៀត (រូបថត៖ TTXVN)

នាវេលាម៉ោង ៦ ថ្ងៃទី១ ខែមេសា ក្រសួងសុខាភិបាលវៀតណាមបានរកឃើញករណីឆ្លង Covid-19 ចំនួន ៥ នាក់បន្ថែមទៀត ដែលធ្វើឲ្យករណីឆ្លង Covid-19 សរុបឡើងដល់ ២១២ នាក់នៅវៀតណាម។

ក្នុងនោះ មានអ្នកជំងឺម្នាក់ជាបុគ្គលិកនៃក្រុមហ៊ុនចំកាត់ Truong Sinh ដែលជាអង្គភាពផ្ដល់សេវាកម្មដល់មន្ទីរពេទ្យ Bach Mai; អ្នកជំងឺចំនួន ៣ នាក់ទៀតបានវិលប្រឡប់មកវៀតណាម ពីថៃ អាមេរិក និងរុស្ស៊ី។ ចំណែកអ្នកជំងឺ ម្នាក់ ទៀត គឺជាជនជាតិវៀតណាម។

អ្នកជំងឺទាំងនេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក សម្រាកព្យាបាល ហើយមានសុខភាពល្អធម្មតា។

នាបច្ចុប្បន្ននេះ វៀតណាមមានអ្នកជំងឺឆ្លង Covid-19 ចំនួន ៦០ នាក់ត្រូវបានព្យាបាលជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ