ក្រសួងសុខាភិបាលស្នើឲ្យតំបន់នានា បំពេញការចាក់វ៉ាក់សាំងការពារកូវីដ ១៩ មុនថ្ងៃទី ៥ ឧសភា
(VOVWORLD) - បច្ចុប្បន្ន វ៉ាក់សាំងការពារកូវីដ ១៩ បានមកដល់មូលដ្ឋានហើយ ដូច្នេះក្រសួងសុខាភិបាលស្នើឲ្យគ្រប់មូលដ្ឋាន ត្រូវរៀបចំការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស ពោលគឺមុនថ្ងៃទី ៥ ឧសភា ត្រូវបញ្ចប់ការចាក់វ៉ាក់សាំងចំនួន ៨១១ ពាន់ដូសនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long អញ្ជើញថ្លែងក្នុងសន្និសីទ |
នៅក្នុងសន្និសីទអនឡាញ ស្តីពី “ពង្រឹងការងារបង្កា និងប្រ យុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩” ជាមួយខេត្តនិងក្រុងចំនួន ៦៣ ទូទាំងប្រទេស ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃ ទី ១៦ ខែមេសា រដ្ឋមន្រ្តីក្រសួងសុខា ភិបាល លោក Nguyen Thanh Long បានស្នើដល់បណ្តាតំបន់នានា ឲ្យបំពេញ ការចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ - ១៩ មុនថ្ងៃទី ៥ ឧសភាខាងមុខ។
“បច្ចុប្បន្ន វ៉ាក់សាំងការពារកូវីដ ១៩ បានមកដល់មូលដ្ឋានហើយ ដូច្នេះក្រសួងសុខាភិបាលស្នើឲ្យគ្រប់មូលដ្ឋាន ត្រូវរៀបចំការចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័ស ពោលគឺមុនថ្ងៃទី ៥ ឧសភា ត្រូវបញ្ចប់ការចាក់វ៉ាក់សាំងចំនួន ៨១១ ពាន់ដូសនេះ។ លោកនាយករដ្ឋមន្រ្តីបានស្នើដល់គ្រប់មូល ដ្ឋាននិងក្រសួងសុខាភិបាល ហើយមិនអនុញ្ញាតឱ្យលុបចោលនូវវ៉ាក់សាំងណាមួយឡើយ ដោយ សារមូលហេតុដែលយើងមិនបានរៀបចំការចាក់វ៉ាក់សាំងទាល់តែសោះ”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Thanh Long។
លោករដ្ឋមន្រ្តី Nguyen Thanh Long ក៏បានឲ្យដឹងថា ក្រសួងបានបើកកិច្ចប្រជុំជាច្រើនជាមួយជំនាញការឈានមុខក្នុងការចាក់វ៉ាក់សាំងសុវត្ថិភាព ដោយគោលបំណងដើម្បី “ចាក់វ៉ាក់សាំងគ្រប់ទីកន្លែងដោយសុវត្ថិភាព”៕