ក្រសួងស្ថាប័នានានមានវិធានការសមស្របដើម្បីបញ្ចប់យ៉ាងឆាប់ៗកិច្ចចរចានិងចុះហត្ថលេខាលើ FTA

(VOVWORLD) -សម័យប្រជុំគណៈកម្មាធិការបញ្ជាណែនាំអន្តរផ្នែកធ្វើសមាហរណកម្មអន្តរជាតិអំពី សេដ្ឋកិច្ចលើកទី១ឆ្នាំ២០១៨ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១មករា ក្រោមអធិបតីរបស់ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ប្រធានគណៈកម្មាធិការបញ្ជាណែនាំ។


លោក Vuong Dinh Hue បានលើកច្បាស់ថា ឆ្នាំ២០១៨ជាឆ្នាំមានសារៈសំខាន់ ក្នុងដំណើរការប្រតិបត្តិរាល់ការសន្យាធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀត ណាម។ តាមនោះ ក្រសួង ស្ថាប័ននានា គប្បីរួមផ្សំជាមួយក្រសួងឧស្សាហ ពាណីជ្ជ កម្ម ក្នុងការដាក់ចេញវិធានការសមស្រប ដើម្បីបញ្ចប់យ៉ាងឆាប់កិច្ចចរចានិងចុះហត្ថ លេខាលើបណ្តា FTA នៅសេសសល់ ដូចជា៖ RCEF, វៀតណាម-EFTA វៀតណាម-អ៊ីស្រា អ៊ែល និងបន្តះអនុវត្តជាក់ស្តែងនូវភារកិច្ចដែលបានដាក់ចេញនៅក្នុងកម្មវិធី សកម្មភាពអនុវត្តសេចក្តីសម្រេចចិត្តលេខ៤៩និងសេចក្តីសម្រេច លេខ៣១របស់រដ្ឋា ភិបាល។ ជាពិសេស បង្កើនការស្រាវជ្រាវរាល់បញ្ហាធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរ ជាតិ ធ្វើជាមូលដ្ឋានសេនាធិការសម្រាប់គណៈកម្មការបញ្ជាណែនាំអន្តរផ្នែកនិងរដ្ឋាភិ បាល៕


ប្រតិកម្មទៅវិញ

ផ្សេងៗ