ក្រសួងស្ថាប័នមជ្ឈឹមបន្តស្វែងរកវិធានការជំនេះពុះពារទប់ទល់នឹងគ្រោះរាំងស្ងួតនិងជ្រាបចូលនៃទឹកប្រៃ
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
បានអញ្ជើញទៅទស្សនានៅឃុំ Gia Thuan ស្រុក Go Cong Dong
ខេត្ត Tien Giang |
(VOVworld)-បន្តដំណើរទស្សនកិច្ចខេត្តមួយចំនួននៅវាលសណ្តទន្លេ Cuu Long
នាព្រឹកថ្ងៃទី១៦មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu
Trong បានអញ្ជើញទៅទស្សនានៅឃុំ Gia Thuan ស្រុក Go Cong Dong ខេត្ត Tien
Giang។នៅទីនេះ លោក Nguyen Phu Trong បានស្វាគមស្មារតីម្ចាស់ការសកម្ម របស់ស្រុកនិងឃុំដែលបំពេញល្អការងារបង្កាទប់ទល់ និងលើកទំនប់សំដៅទប់
ស្កាត់ការជ្រាបចូលនសទឹកប្រៃជាដើម។ លោកគ្គលេខាបក្សក៏សម្តែងក្តីសប្បាយ
រីករាយដែលបាន ជ្រាបថា ដោយសារការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជីវភាពរស់នៅ
របស់ប្រជាជនឃុំ Gia Thuan និងស្រុក Go Cong Dong កាន់តែបានកែលំអពីមួយ
ថ្ងៃទៅមួយថ្ងៃ។ លោក Nguyen Phu Trong បានស្នើរឲ្យតំបន់ម្ចាស់ការអនុវត្តនូវសា
រាចរណ៍ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពីការទប់ទល់នឹងគ្រោះរាំងស្ងួត ការជ្រាបចូលនៃទឹកប្រៃនិង ស្នើក្រសួងស្ថាប័នមជ្ឈឹមបន្តស្វែងរកវិធានការជំនេះ
ពុះពារ ទប់ទល់ជាមួយនឹង ស្ថានភាពពោលខាងលើ៕