ក្រសួងសន្តិសុខជាតិអាមេរិកបានច្រានចោលគ្រោះអាសន្ន IS វាយប្រហារគោលដៅនៅអាមេរិក

(VOVworld)-នាថ្ងៃទី១៦វិច្ឆិកា ក្រសួងសន្តិសុខជាតិអាមេរិក​បានប្រកាសថា
បច្ចុប្បន្ន គ្មានព័ត៌មានណាមួយសរឲ្យឃើញថា នឹងកើតមានឡើងការវាយ ប្រហារមួយលើទឹកដីអាមេរិកនៅឡើយ បន្ទាប់ពីអង្គការរដ្ឋអ៊ីស្លាមស្វ័យ ប្រកាស
IS គំរាមកំហែងថា នឹងវាយប្រហាររដ្ឋធានីវ៉ាស៊ីនតោន។​សេចក្តី ប្រកាសនេះបាន
នាំចេញបន្ទាប់ពីក្រុម IS ក្នុងថ្ងៃតែមួយបានបង្ហោះខ្សែ video ថ្មីមួយក្នុងនោះបាន
គំរាមកំហែងប្រទេសចូលរួមយុទ្ធនាការវាយប្រហារតាម ជើងអាកាសនៅស៊ីរីថា នឹងត្រូវរងជោគវាសនាប្រហាក់ប្រហែលនឹងអ្វីៗដែល បារាំងឆ្លងកាត់មុននេះ។
ក្នុងថ្ងៃដដែល កងទ័ពអាមេរិកបានផ្សាយបទហាម ឃាត់ទាហាននិងភ្នាក់ងារ
ស៊ីវិលនៃក្រសួងការពារជាតិអាមេរិកធ្វើដំណើរ មិន ផ្លូវការទៅកាន់ទីក្រុងប៉ារីស និងតំបន់ជំវិញមានចំងាយ៥០គីឡូម៉ែ្រតដើម្បី រក្សានូវសុវត្ថិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ