ក្រសួងហិរញ្ញវត្ថុអង់គ្លេសប្រកាសរបាយការណ៍ស្តីពីឥទ្ធិពលរបស់ Brexit
|
ក្រសួងហិរញ្ញវត្ថុអង់គ្លេសប្រកាសរបាយការណ៍ស្តីពីឥទ្ធិពលរបស់ Brexit (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ មេសា បណ្ដាថ្នាក់ដឹកនាំអង់គ្លេសបានប្រកាសរបាយ
ការណ៍វាយតំលៃការជះឥទ្ធិពលរបស់ការចាកចេញពីសហភាពអឺរ៉ុប (EU) នៃ
ប្រទេសនេះឬហៅថា៖ Brexit ចំពោះខឿនសេដ្ឋកិច្ចអង់គ្លេស ហើយវិភាគបណ្ដា
រូបសណ្ឋានទំនាក់ទំនងពាណិជ្ជកម្មជាមួយ EU ក្នុងពេលអង់គ្លេសចាកចេញពី
សហភាពនេះ។ របាយការណ៍ត្រូវបាននាំចេញនៅព្រឹត្តិការណ៍មួយដែលត្រូវបាន
រៀបចំឡើងនៅទីក្រុង Bristol រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស លោក George
Osborne បានព្រមានថា៖ Brexit នឹងបណ្តាលឡើងរបាំងប្រទេសអង់គ្លេសទាក់
ទងទីផ្សារមួយដែលមានអតិថិជន EU ចំនួន ៥០០ លាននាក់។ រដ្ឋាភិបាល
អង់គ្លេសនឹងបាត់បង់ចំនួនប្រាក់ពន្ធ ៣៦ ពាន់ផោន ក្នុងករណី អង់គ្លេសចាក
ចេញពី EU និងត្រូវដំណើរការចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា
មួយ សហភាពនេះឡើងវិញ។ ទន្ទឹមនឹងនោះ ការវិនិយោគចូលក្នុងអង់គ្លេស
នឹងត្រូវ បានថយចុះដែលធ្វើឲ្យតំលៃប្រាក់ពាណិជ្ជកម្មនឹងធ្លាក់ចុះ ជាពិសេស
គឺការបើក ទ្វារជាមួយអឺរ៉ុបត្រូវបានបង្រួញ។ ប្រតិកម្មចំពោះរបាយការណ៍
ពោលខាងលើ អនុ រដ្ឋមន្ត្រីក្រសូងថាមពលអង់គ្លេស លោកស្រី Andrea
Leadsom បានរិះគន់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននាំចេញការវិភាគអយុត្តិធម៌
នឹងលំអៀងអំពីការជះឥទ្ធិពលរបស់ ការចាកចេញពី EU នៃអង់គ្លេស៕