ក្រសួងហិរញ្ញវត្ថុអនុវត្តភារកិច្ចក្នុងរយៈពេល៦ខែចុងឆ្នាំ
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh (http://www.baomoi.com/) |
(VOV)_ក្នុងរយៈពេល៦ខែដើមឆ្នាំ ក្រសួងហិរញ្ញវត្ថុវៀតណាមបានសម្រេចគំរោងការណ៍ចំនួន១៧ នៃកម្មវិធីការងារ ការប្រមូលថវិកាបានកើនជិត១៦% បើប្រៀង
នឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ …។ល។ នេះគឺជាបណ្ដាព័ត៍មានដែលបាននាំ
ចេញក្នុងសន្និសីទបូកសរុបការងារហិរញ្ញវត្ថុ ថវិការដ្ឋ៦ខែដើមឆ្នាំ និងលាតត្រដាងអនុវត្តភារកិច្ច៦ខែចុងឆ្នាំ ២០១៤ របស់ក្រសួងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ៤ កក្កដា
នៅរដ្ឋធានីហាណូយ។
ពីឥឡូវនេះ ដល់ចុងឆ្នាំ ក្រសួងហិរញ្ញវត្ថុនឹងប្រមូលផ្តុំអនុវត្តដំណោះស្រាយ
សំខាន់មួយចំនួនដូចជា៖បន្តអនុវត្តគោលនយោបាយសារពើព័ន្ធយ៉ាងម៉ត់ចត់
សន្សំសំចៃនឹងបង្កើនការងារគ្រប់គ្រងតំលៃ…។ល។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានសង្កត់ធ្ងន់ថា៖ ក្នុងសភាពការណ៍ដ៏ស្មុគ្រស្មាញនៃខឿនសេដ្ឋកិច្ចពិភពលោក ពិសេសគឺពេលដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៨១នៅក្នុងតំបន់ខ្ពង់រាបបាត
សមុទ្រនិងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម និងនាពេលខាងមុខនេះ វាអាចជះឥទ្ធិពលដល់សកម្មភាពផលិតកម្ម ក្នុងប្រទេស។ លោក Vu Van Ninh បានស្នើ
ផ្នែកហិរញ្ញវត្ថុត្រូវកែសម្រួលគោលនយោបាយសារពើពន្ធយ៉ាងម៉ត់ចត់ រួមចំណែក
ជាមួយរដ្ឋាភិបាលអនុវត្តគោលដៅសេដ្ឋកិច្ច សង្គមកិច្ចប្រកបដោយជោគជ័យ៕