ក្រសួងហិរញ្ញវត្ថុអាមេរិកប្រកាសការដាក់ទណ្ឌកម្មបន្ថែមតម្រង់ទៅលើសាធារណរដ្ឋ ប.ប.ក

(VOVWORLD) -នាថ្ងៃទី ២៣ កុម្ភៈ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសបទដាក់ទណ្ឌកម្ម ដែលក្រសួងនេះហៅថាគឺ " ធំបំផុតតាំងពីមុន មក" ដែលតម្រង់ទៅលើ សាធារណរដ្ឋ ប.ប.ក។ 

បទដាក់ទណ្ឌកម្មនេះតម្រង់ទៅលើបុគ្គល ១ នាក់ ក្រុមហ៊ុនចំនួន ២៧ និង នាវាចំនួន ២៨ គ្រឿង សំដៅរារាំងការធ្វើសកម្មភាពដឹកជញ្ជូនតាមផ្លូវសមុទ្រ និងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនទាំងនេះ ហើយតាមនោះឯកោរ សាធារណរដ្ឋ ប.ប.ក ថែមទៀត។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin បានអះអាងថា រាល់វិធានការថ្មីៗនេះ គឺតម្រង់ទៅលើមុខសញ្ញា ដែលកូរ៉េខាងជើងប្រើប្រាស់ដើប្បីគេចវេសពី បទដាក់ទណ្ឌកម្ម ។

ក៏នាថ្ងៃដដែល សាធារណរដ្ឋ ប.ប.កបានអះអាងសារជាថ្មីថា ប្រទេសខ្លួនខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពមីស៊ីល និងនុយគ្លេអ៊ែរ ដូចនឹងវិធានការតបតអាមេរិកវិញដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ