ក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាមលើកសរសើរ សិស្សថ្នាក់ វិទ្យាល័យដែលឈ្នះរង្វាន់ អូឡាំពិក
(VOVWORLD) - នាឆ្នាំ ២០១៨ វៀតណាមមានក្រុម សិស្សវិទ្យាល័យចំនួន ៧ ដោយមាន សិស្សចំនួន ៣៨ នាក់ ដែលបានចូលរួម សម័យប្រឡង់អូឡាំពិ កក្នុងតំបន់និងអន្តរជាតិ។
ពិធីលើកសរសើរសិស្សថ្នាក់វិទ្យាល័យដែលឈ្នះរង្វាន់អូឡាំពិកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិឆ្នាំ២០១៨ |
លទ្ធផលគឺ បេក្ខជនទាំង ៣៨ នាក់គឺសុទ្ធតែឈ្នះមេដាយទាំងអស់ ក្នុងនោះ មាន មេដាយមាសចំនួន ១៣ គ្រៀង មេដាយ សំរឹទ្ធចំនួន ១៤ គ្រឿង និង មេដាយប្រាក់ចំនួន ១១ គ្រឿង។
ដោយទទួលស្គាល់នូវសមិទ្ធផលដែលក្រុមសិស្សទាំងអស់ទទួលបាននោះ នៅក្នុងពិធីលើកសរសើរសិស្សថ្នាក់វិទ្យាល័យដែលឈ្នះរង្វាន់អូឡាំពិកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិឆ្នាំ២០១៨ យប់ថ្ងៃទី ១៩ ខែតុលានោះ ប្រធានគណកម្មាធិការចលនាប្រជាជន លោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា៖
“សមិទ្ធផលរបស់ប្អូនៗគឺមានតម្លៃសំខាន់ និងគួរឲ្យមោទនភាពណាស់។ ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរទាក់ទងជាមួយវិទ្យាសាស្រ្ត របស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។ ប្អូនៗគប្បីបន្តប្រើប្រាស់ពេលវេលាដ៏មានតំលៃរបស់ខ្លួន ដើម្បីបន្តមហិច្ឆតា ការខិតខំប្រឹងប្រែងដែលគ្មានទីបញ្ចប់ ដើម្បីទទួលបាននូវចំណេះដឹងជំនាញដើម្បីក្លាយទៅជាប្រជាពលរដ្ឋដែលមានប្រយោជន៍ រួមចំណែកដល់ការអភិវឌ្ឍ នៃប្រទេសជាតិ និងរួមចំណែកដល់វឌ្ឍនភាពនៃមនុស្សជាតិផងដែរ”៕